|
អ.ស.ប. អំពាវនាវផ្តល់ជំនួយខាងស្បៀងអាហារជាបន្ទាន់សំរាប់ Somalia (Image: VNA) |
(VOVworld) – អ.ស.ប. អំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ចំនួនប្រាក់ជំនួយ
១០០ លានដុល្លាអាមេរិកដើម្បីជួយឧបត្ថម្ភមនុស្សធម៌សំរាប់ប្រជាជន Somalia
ដែលកំពុងខ្វះខាតល្បៀងអាហារដោយការរាំងស្ងួតដ៏ធ្ងន់ធ្ងរនិងជំលោះនៅ
ប្រទេសអាហ្វ្រិកខាងកើតនេះ។ តាមរបាយការណ៍របស់ អ.ស.ប. បានឲ្យដឹង
ថា៖ មានមនុស្សចំនួន ៤ សែននាក់ត្រូវជួយឧត្ថម្ភខាងស្បៀងអាហារជាបន្ទាន់
និង ១ លាន ៣ រយនាក់ទៀតកំពុងខ្វះខាតម្ហូបអាហារដ៏ធ្ងន់ធ្ងរដោយការរាំងស្ងួត៕