អ.ស.ប អំពាវនាវអោយថ្នាក់ដឹកនាំនៃបណ្តាប្រទេស "ជួយសង្គ្រោះផែនដី " ចំពោះបំរែបំរួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ១៨ ខែឧសភា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យថ្នាក់ដឹកនាំបណ្តាប្រទេសនៅលើពិភពលោក មានសកម្មភាពដ៏ត្រឹមត្រូវ សំដៅជួយ«សង្គ្រោះផែនដី» ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ។
អ.សប អំពាវនាវអោយថ្នាក់ដឹកនាំនៃបណ្តាប្រទេស "ជួយសង្គ្រោះផែនដី " ចំពោះបំរែបំរួលអាកាសធាតុ |
លោក Antonio Guterres បានលើកឡើងការអំពាវនាវដូចពោលខាងលើនេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកោះនានានៅប៉ាស៊ីហ្វិកខាង ត្បូង។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Guterres បានមើលដោយផ្ទាល់ភ្នែកពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនៅប្រទេសកោះទាំងនេះ។ លោក Guterres បានសង្កត់ធ្ងន់ថា "ប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងទាំងនេះ បានរួមចំណែកតិចណាស់ក្នុងស្ថានភាពអាសន្ននៃអាកាសធាតុសកលលោក ខណៈដែល ពួកគេជាប្រទេសដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៃការប្រែប្រួលអាកាសធាតុវិញ"។ គួរបញ្ជាក់ថាការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងនៅពេលដែលភូមិនានាត្រូវបង្ខំឱ្យផ្លាស់ប្តូរទីលំនៅ ប្រភពធនធានធម្មជាតិត្រូវបានបំផ្លិតបំផ្លាញ ហើយប្រជាជនមានជំងឺទាក់ទងនឹងការប្រែប្រួលអាកាសធាតុផងដែរ៕