អ.ស.ប អំពាវនាវឱ្យមានបទឈប់បាញ់គ្នានៅហ្គាហ្សា

(VOVWORLD) - បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាលោក Nickolay Mladenov បានអំពាវនាវឱ្យបញ្ឈប់ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិងអ៊ីស្រាអែល ដែលកំពុងស្ថិតនៅក្នុងភាពតានតឹងកាន់តែកើនឡើងយ៉ាងធ្ងន់ធ្ងរ។
អ.ស.ប អំពាវនាវឱ្យមានបទឈប់បាញ់គ្នានៅហ្គាហ្សា - ảnh 1 បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាលោក Nickolay Mladenov

នាថ្ងៃទី ៥ ខែឧសភា នៅលើបញ្តាញសម្គម លោក Nickolay Mladenov បានសង្កត់ធ្ងន់ថាមានការខូចខាតខាងអាយុជីវិតជនប៉ាឡេស្ទីននិងអ៊ីស្រាអែល ព្រមទាំងមានផ្ទះសំបែងច្រើនក៏ត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទីផងដែរ។ ការប៉ះទង្គិចនេះបានកើនឡើងចាប់ពីថ្ងៃទី ៤ ឧសភានៅពេល     រ៉ុកកែតច្រើនគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា សំដៅទៅលើតំបន់មួយចំនួននៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង បន្ទាប់ពីជនប៉ាឡេស្ទីនចំនួន ៤ នាក់ ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ភាគខាងអ៊ីស្រាអែល។ មានរ៉ុក្កែតឬគ្រាប់ផ្លោងប្រមាណ ៤៥០ គ្រាប់ត្រូវបានបាញ់ចេញពីហ្គាហ្សាទៅកាន់ទឹកដីអ៊ីស្រាអ៊ែលចាប់ពីថ្ងៃទី ៤ ខែឧសភា ហើយអ៊ីស្រាអែលក៏បានបាញ់រាំងស្កាត់បានជាងមួយភាគបីក្នុងចំណោមរ៉ុកកែតនេះ។ កាប៉ះទង្គិចនេះបានបណ្តាលឲ្យប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២ នាក់ត្រូវបានស្លាប់ និងជិត ៥០ នាក់ទៀតរងរបួស  ខណៈដែលប្រទេសអ៊ីស្រាអែលមាន ៣ នាក់ត្រូវបានស្លាប់និងជាង ១០០ នាក់ទៀតរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ