អ.ស.ប. អំពាវនាវឲ្យពិភពលោកទប់ស្កាត់ការរីកសាយអាវុធតូច
|
អ.ស.ប. អំពាវនាវឲ្យពិភពលោកទប់ស្កាត់ការរីកសាយអាវុធតូច (Image: VNA) |
(VOVworld) – អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានអំពាវនាវឲ្យរដ្ឋាភិ បាលនៃប្រទេសនានាលើសកលលោកបង្កើនការត្រួតពិនិត្យអាវុធ ជាពិសេសគឺការ រក្សាត្រួតពិនិត្យប្រភពផ្គត់ផ្គង់គ្រាប់រំសេវដែលអាចបង្កើនភាពតានតឹង។ ថ្លែងមតិនៅ
ការពិភាក្សានៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. នាថ្ងៃទី ១៣ ឧសភា ស្តីអំពីស្ថានភាពរីកសាយប្រភេទអាវុធតូច លោក Ban Ki Moon បានលើកច្បាស់ថា៖ ការទប់ស្កាត់
ប្រភពផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវខុសច្បាប់មានន័យថា៖ យើងអាចទប់ស្កាត់បទ
ល្មើស បណ្ដាមុខសញ្ញជ្រុលនិយមបង្កអំពើហឹង្សារ។ បណ្ដាប្រទេសត្រូវចុះហត្ថ
លេខាលើសន្ធិសញ្ញាដោះដូរអាវុធដែលទាមទាឲ្យរដ្ឋាភិបាលនៃប្រទេសនានាធានាថា៖ អាវុធដែលប្រទេសនេះនាំចេញមិនជាប្រភពសំរាប់ជំលោះទេ៕