អ៊ូស្រ្តាលីចាប់ផ្តើមការបោះឆ្នោតសកល

អ៊ូស្រ្តាលីចាប់ផ្តើមការបោះឆ្នោតសកល - ảnh 1
គណៈបក្សពលករកាន់អំណាចរបស់នាយករដ្ឋមន្ត្រីអ៊ូស្ត្រាលី លោក  Kevin Rudd
 (Image: VOV Online)

(VOVworld) – ចាប់ពីម៉ោង ៨ ព្រឹកថ្ងៃទី ៧ កញ្ញា (តាមម៉ោងតំបន់) បណ្ដាអ្នកបោះ​ឆ្នោតអ៊ូស្រ្តាលីបានចាប់ផ្តើមទៅបោះឆ្នោតសកលសំដៅបង្កើតរដ្ឋាភិបាលថ្មីក្នុង
អាណត្តិខាងមុខ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតអ៊ូស្ត្រាលី (AEC) បានឲ្យ
ដឹងថា៖ អ្នកបោះឆ្នោតចំនួន ១៤ លាន ៧ សែន នាក់ ចូលរួមការបោះឆ្នោតនេះ​ក្នុងទូទាំងប្រទេសអ៊ូស្ត្រាលី។ មុននោះ អ្នកបោះឆ្នោតអ៊ូស្រ្តាលីចំនួន ៣ លាន
នាក់ ប្រចាំនៅឯបទេសបានទៅបោះឆ្នោតមុនកាលកំណត់ ចាប់ពីថ្ងៃទី ២០ សីហា
កន្លងមក។ ជាពិតប្រាកដថា ការបោះឆ្នោតសកលលើកនេះគឺជាការប្រគួតប្រជែង
រវាងគណៈបក្សពលករកាន់អំណាចរបស់នាយករដ្ឋមន្ត្រីអ៊ូស្ត្រាលី លោក Kevin Rudd និងសម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិប្រឆាំងរបស់ លោក Tony Abbott។​ តាមការ
ស្ទង់មតិនាពេលថ្មីៗនេះបានឲ្យដឹងថា៖ សម្ព័ន្ធភាពគណៈបក្សសេរីភាពជាតិរបស់
លោក Tony Abbott មានលទ្ធភាពជាច្រើនដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោត
លើកនេះ។ តាមច្បាប់អ៊ូស្ត្រាលី គណៈបក្សណាមួយទទួល បានសម្លេងគាំទ្រជាង
៥០% នៅរដ្ឋសភា នឹងមានសិទ្ធិបង្កើតរដ្ឋាភិបាលនិងប្រធានគណៈបក្សនោះនឹងក្លាយ
ទៅជានាយករដ្ឋមន្ត្រីថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ