អូស្រ្តាលីជួយឧបត្ថម្ភថវិកាជាង ១៦៩ ពាន់លានដុងដើម្បីជួយលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅវៀតណាម

(VOVWORLD) - គម្រោង “លុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅវៀតណាម” នឹងត្រូវអនុវត្តចាប់ពីខែមិថុនាឆ្នាំ ២០២១ ដល់ខែកក្កដាឆ្នាំ ២០២៥។ 
អូស្រ្តាលីជួយឧបត្ថម្ភថវិកាជាង ១៦៩ ពាន់លានដុងដើម្បីជួយលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅវៀតណាម - ảnh 1ពិធីចុះហត្ថលេខាលើគម្រោង “លុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅប្រទេសវៀតណាមក្នុង ដំណាក់កាល ២០២១-២២២៥” (រូបថត៖ UNFPA)

រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ជំនួយឧបត្ថម្ភចំនួន ៩.៥ លានដុល្លារអូស្ត្រាលី (ប្រហែល ១៦៩ ពាន់លានដុង) សម្រាប់គម្រោងអូសបន្លាយរយៈពេល ៤ ឆ្នាំរបស់អាជ្ញាធរមានសមត្ថកិច្ចវៀតណាមនិងដៃគូរបស់អង្គការសហប្រជាជាតិ ដើម្បីជួយឧបត្ថម្ភដល់ស្ត្រីនិងកុមារដែលត្រូវរងអំពើហិង្សា។ នៅក្នុងពិធីបូកសរុបគម្រោងការ “គាំទ្ររាល់អន្តរាគមន៍ដើម្បីលុបបំបាត់អំពើហឹង្សាលើស្ត្រី និងកុមារនៅវៀតណាមក្នុងបរិបទឆ្លងរាលដាលជំងឹរាតត្បាតកូវីដ ១៩” និង “ពិធីចុះហត្ថលេខាលើគម្រោងលុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅវៀតណាមដំណាក់កាល ២០២១-២០២៥ បានធ្វើឡើងនៅថ្ងៃទី ២៤ ខែឧសភានៅឯការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ កម្មវិធីនេះនឹងពង្រឹងយុទ្ធសាស្ត្របង្ការរាល់កិច្ចប្រឹងប្រែងឆ្លើយតបពហុវិស័យដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីនិងកុមារ ក៏ដូចជា ពង្រឹងប្រព័ន្ធឆ្លើយតបអំពើហឹង្សានិងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារអំពើ ហឹង្សា។

សូមគូសបញ្ជាក់ថា គម្រោង “លុបបំបាត់អំពើហិង្សាលើស្ត្រីនិងកុមារនៅវៀតណាម” នឹងត្រូវអនុវត្តចាប់ពីខែមិថុនាឆ្នាំ ២០២១ ដល់ខែកក្កដាឆ្នាំ ២០២៥។ គម្រោងនេះមានគោលបំណងដើម្បីសម្រេចគោលដៅដែលស្ត្រីនិងកុមារទាំងអស់នៅ ក្នុងប្រទេស វៀតណាមរួមទាំងជនងាយរងគ្រោះបំផុត នឹងមានជីវភាពរស់នៅដោយគ្មានអំពើ ហឹង្សាតាមរយៈយុទ្ធសាស្រ្តបង្ការនិងការឆ្លើយតបពហុវិស័យ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ