អូស្រ្តាលីនិងឥណ្ឌូណេស៊ីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម
|
អូស្រ្តាលីនិងឥណ្ឌូណេស៊ីបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ មិថុនា នៅទីក្រុង Sydney បានប្រព្រឹត្តទៅកិច្ចប្រជុំលើក
ទី ២ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីច្បាប់និងសន្តិសុខរវាងអូស្ត្រាលីនិងឥណ្ឌូណេស៊ីសំដៅជំរុញ
កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម។ ភាគីទាំងពីរបានពិ
ភាក្សាអំពីការប្រឆាំង មុខសញ្ញាជ្រុលនិយម សន្តិសុខលើបណ្តាញអ៊ីនធឺណែត ឬ
ការគំរាមកំហែងពីជនប្រដាប់ អាវុធបរទេសនិងការរាំងស្កាត់ការផ្គត់ផ្គង់ប្រាក់
សំរាប់ភេរវកម្ម ផងដែរ។ តាមសេចក្តីប្រកាស សារព័ត៌មានពីរដ្ឋាភិបាលអូស្រ្តាលី
បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំពោលខាងលើត្រូវបានរៀបចំ ឡើងដើម្បីត្រៀមរៀប
ចំឲ្យសន្និសីទជាន់ខ្ពស់លើកទី ២ ក្នុងតំបន់អំពីការប្រឆាំងផ្តល់ជំនួយ សំរាប់
ភេរវកម្មនៅកោះ Bali ឥណ្ឌូណេស៊ី នាខែ សីហា ខាងមុខ៕