អូស្រ្តាលីបើកចំហរចំពោះលទ្ធភាពនៃការនាំជម្លោះជាមួយចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក

(VOVWORLD) - អូស្រ្តាលីនឹងចរចាជាមួយចិនដើម្បីការពារផលប្រយោជន៍របស់អ្នកផលិតកសិកម្មក្នុងស្រុក ប៉ុន្តែមិនច្រានចោលលទ្ធភាពនៃការនាំយកជម្លោះពាណិជ្ជកម្មទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះឡើយ។
អូស្រ្តាលីបើកចំហរចំពោះលទ្ធភាពនៃការនាំជម្លោះជាមួយចិនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក - ảnh 1 រដ្ឋមន្រ្តីក្រសួងកសិកម្មអូស្ត្រាលី លោក David Littleproud  (រូបភាព៖ ABC)

នេះគឺជាសេចក្តីប្រកាសនាពេលថ្មីៗនេះរបស់អូស្រ្តាលី បន្ទាប់ពីប្រទេសចិនបានយកពន្ធស្តីពីការប្រឆាំងនឹងការលក់បង្ខូចតម្លៃលើផលិតផលស្រូវសាឡី ដែលនាំចូលពីប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីបានផ្សាយកាលពីថ្ងៃទី ២០ ខែឧសភាថា រដ្ឋាភិបាលនឹងចំណាយរយៈពេល ៦០ ថ្ងៃដើម្បីធ្វើការចរចាជាមួយប្រទេសចិនមុនពេលតវ៉ាអំពីជម្លោះពាណិជ្ជកម្មទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ 

ក្នុងសេចក្តីប្រកាសមួយដែលដកស្រង់ ដោយសារព័ត៌មានអេឡិចត្រូនិច «ជនអូស្រ្តាលី» នាថ្ងៃទី ២០ ខែឧសភារដ្ឋមន្ត្រីកសិកម្មលោក David Littleproud បានឲ្យដឹងថាអូស្រ្តាលីនឹងប្រើតំណាងស្ថាប័នពាណិជ្ជកម្មនិងកសិកម្មប្រចាំនៅទីក្រុងប៉េកាំង ដើម្បីចរចាអំពីជម្លោះនាបច្ចុប្បន្នជាមួយចិនតែម្តង។ ប៉ុន្តែលោក Littleproud ក៏បានសង្កត់ធ្ងន់ថាអូស្រ្តាលីនៅសល់តែរយៈពេល ៦០ ថ្ងៃទៀតហើយបន្ទាប់មកនឹងនាំបញ្ហានេះទៅដោះស្រាយនៅ អង្គការពាណិជ្ជកម្មពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ