អស់រយៈពេល ៧ ខែនៃឆ្នាំ ២០២០ ប្រទេសវៀតណាមមានអតិរេកនៃការនាំចេញសម្រេចបាន ៦,៥ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - យោងតាមរបាយការណ៍ពីនាយកដ្ឋាននាំចូល - នាំចេញនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា គិតត្រឹមដល់ខែកក្កដានៃឆ្នាំ២០២០ ប្រទេសវៀតណាមមានអតិរេកនៃការនាំចេញប៉ាន់ស្មានសម្រេចបានប្រមាណ ១ ពាន់លានដុល្លារអាមេរិក។
អស់រយៈពេល ៧ ខែនៃឆ្នាំ ២០២០ ប្រទេសវៀតណាមមានអតិរេកនៃការនាំចេញសម្រេចបាន ៦,៥ ពាន់លានដុល្លារអាមេរិក - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ haiquanonline.com)

ជាទូទៅក្នុងរយៈពេល ៧ ខែឆ្នាំ ២០២០ ជញ្ជីងពាណិជ្ជកម្មទំនិញនឹងបន្តមាន អតិរេកនៃការនាំចេញសម្រេចបាន ៦,៥ ពាន់លានដុល្លារអាមេរិកពោលគឺខ្ពស់ជាងតួរលេខអតិរេកនៃការនាំចេញចំនួន ១,៩៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០១៩ ។

ជំងឺរាតត្បាត Covid-19 កាន់តែវិវត្តន៍ដ៏ស្មុគស្មាញនៅលើពិភពលោក ហើយបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពនាំចូលនិងនាំចេញរបស់វៀតណាម។ ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញសរុបក្នុងរយៈពេល ៧ ខែឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៨៥,១២ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ១,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ