អ៊ីស្រាអែលគំរាមកំហែងវាយប្រហារទៅលើស៊ីរីប្រសិនបើ Damascus អនុញ្ញាត្តិឲ្យ អ៊ីរ៉ង់បង្កើតមូលដ្ឋានសឹក
(VOVWORLD) - កាសែត The World Street នាថ្ងៃទី៤ ធ្នូ បានដកស្រង់សម្ដីរបស់មន្ត្រី អ៊ីស្រាអែលឲ្យដឹងថា នាយករដ្ឋមន្រ្តីប្រទេសនេះលោក Benjamin Netanyahu បានគំរាមកំហែងប្រធានាធិបតីស៊ីរីលោក Bashar al-Assad ថា អ៊ីស្រាអែលនឹង វាយប្រហារទៅលើស៊ីរីប្រសិនបើ Damascus អនុញ្ញាត្តិឲ្យអ៊ីរ៉ង់បង្កើតមូលដ្ឋាន សឹកនៅប្រទេសអារ៉ាប់នេះ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ AFP/TTXVN) |
តាមកាសែតពោលខាងលើថា នាយករដ្ឋមន្រ្តីលោក Netanyahu នាពេល ថ្មីៗនេះបានផ្ញើលិខិតមួយជូនចំពោះថ្នាក់ដឹកនាំស៊ីរីដើម្បីធ្វើឡើងការគំរាមកំហែងពោលខាងលើ។
មុននោះ បន្ទាប់ពីករណីវាយប្រហារដែលត្រូវបានចាត់ទុកដំណើរការដោយ អ៊ីស្រាអែលតម្រង់ទៅលើមណ្ឌលយោធាក្រោមការកាន់កាប់របស់អ៊ីរ៉ង់នៅស៊ីរីនោះ នាយករដ្ឋមន្រ្តីលោក Netanyahu បានប្រកាសថា អ៊ីស្រាអែលនឹងមិន អនុញ្ញាត្តិឲ្យអ៊ីរ៉ង់មានវត្តមានខាងយោធានៅស៊ីរីឬមានកម្មសិទ្ធចំពោះអាវុធនុយ ក្លេអ៊ែរឡើយ៕