អ៊ីស្រាអែលទទូលស្គាល់ចេកចេញពី UNESCO
(VOVWORLD) - នាថ្ងៃទី ១៩ ធ្នូ អ៊ីស្រាអែលបានជូនដំណឹងជាមួយអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ អ.ស.ប. (UNESCO) អំពីការចាកចេញពីអង្គការនេះ។
អ៊ីស្រាអែលទទូលស្គាល់ចេកចេញពី UNESCO |
(VOVworld) - នាថ្ងៃទី ១៩ ធ្នូ អ៊ីស្រាអែលបានជូនដំណឹងជាមួយអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ អ.ស.ប. (UNESCO) អំពីការចាកចេញពីអង្គការនេះ។ ក្នុងសេចក្តីប្រកាសមួយ អគ្គនាយិកា UNESCO លោកស្រី Audrey Azoulay បានឲ្យដឹងថា៖ លោកស្រីនឹងទទួល សេចក្តីជូនដំណឹងអំពីការចាកចេញពីរបស់អ៊ីស្រាអែលនាថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៨។ លោកស្រី Azoulay បានសម្តែងការសោកស្តាយចំពោះមុខទង្វើនេះ ព្រមទាំង ជឿជាក់ថា៖ ប្រទេសនានាអាចស្វែងរកដំណេះស្រាយដើម្បីជំនះពុះពារលើការខ្វែងគំនិតលើវិស័យនានារបស់ UNESCO ប្រកបដោយប្រសិទ្ធភាពនៅអង្គការនេះ មិននៅខាងក្រៅទេ។ មុននេះ នាថ្ងៃទី ១២ ធ្នូ កន្លងទៅ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន ប្រកាសថា៖ ប្រទេសនេះនឹងចាកចេញពី UNESCO។ សេចក្តីសម្រេចនេះបង្ហាញនូវការ ព្រួយបារម្ភកាន់តែយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃរបស់វ៉ាស៊ីនតោនចំពោះ UNESCO ភាពចាំបាច់នៃការកែទម្រង់អង្គការនេះក៏ដូចជាការដែល UNESCO រក្សាលំអៀងប្រឆាំង ជំទាស់អ៊ីស្រាអែល៕