អ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាសចូលជ្រៅដែលមិនធ្លាប់មានពីមុនមកនៅលីបង់
Ba Thi/VOV ប្រចាំអេហ្ស៊ីប -  
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយលីបង់នាថ្ងៃទី ១០ មិថុនា បានរាយការណ៍ថា កងកម្លាំងអាកាសអ៊ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែកនៅខ័ណ្ឌ Hermel ភាគឦសានប្រទេសលីបង់ ដែលមានចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីព្រំដែនអ៊ីស្រាអែល។
នេះគឺជាទីតាំងដ៏ជ្រៅបំផុតនៅក្នុងទឹកដីលីបង់ ដែលត្រូវបានវាយប្រហារដោយកងកម្លាំងអាកាសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាដែលបានផ្ទុះឡើងកាលពីថ្ងៃទី ៨ ខែតុលាឆ្នាំមុន រវាងកងទ័ពអ៊ីស្រាអែល និងកងកម្លាំង ហេសបូឡាហ៍ (Hezbollah)។ ប្រភពមិនបានបង្ហាញពីការខូចខាតដែលបណ្តាលមកពីការវាយប្រហារតាមអាកាសនោះទេ ប៉ុន្តែបានបញ្ជាក់ថា នេះគឺជាការសងសឹករបស់អ៊ីស្រាអែលចំពោះការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហេសបូឡាហ៍នៅភាគខាងជើងអ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ផ្សែងហុយឡើងនៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៨ ខែមិថុនា។ រូបថត៖ រ៉យទ័រ |
យោងតាមកាសែត Maariv របស់អ៊ីស្រាអែល ក្រុមហេសបូឡាហ៍បានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅលើទឹកដីអ៊ីស្រាអែលនាពេលថ្មីៗនេះ។ កាលពីសប្តាហ៍មុន ក្រុមប្រដាប់អាវុធដ៏ធំបំផុតរបស់ប្រទេសលីបង់បានបាញ់កាំជ្រួចគ្រប់ប្រភេទជិត ១៥០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៥៣ គ្រឿង ដោយវាយប្រហារអ៊ីស្រាអែល។ ការវាយឆ្មក់របស់ពួក Hezbollah បានធ្វើឱ្យទាហានអ៊ីស្រាអែល ១ នាក់ស្លាប់ និង ៣៨ នាក់រងរបួស រួមទាំងទាហាន និងជនស៊ីវិលផងដែរ៕
Ba Thi/VOV ប្រចាំអេហ្ស៊ីប