អ៊ីស្រាអែលធ្វើនីត្យានុកូលភាពចំពោះលំនៅដ្ឋានថ្មីនៅត្រើយខាងលិច

(VOVWORLD) -អ៊ីស្រាអែលនឹងផ្ដល់លិខិតអនុញ្ញាតជាផ្លូវការសម្រាប់លំនៅដ្ឋានថ្មី Havat Gilad នៅត្រើយខាងលិច ដែលត្រូវបានទន្ទ្រានកាន់កាប់ ដើម្បីតបតនឹងការធ្វើឃាតបុព្វជិតជនជ្វីហ្វម្នាក់ ដែលរស់នៅលំនៅដ្ឋានថ្មីមុននេះកាលពីខែមុន។ 
អ៊ីស្រាអែលធ្វើនីត្យានុកូលភាពចំពោះលំនៅដ្ឋានថ្មីនៅត្រើយខាងលិច - ảnh 1 អ៊ីស្រាអែលធ្វើនីត្យានុកូលភាពចំពោះលំនៅដ្ឋានថ្មីនៅត្រើយខាងលិច

នាថ្ងៃទី៤ កុម្ភៈ ថ្លែងមតិបើក កិច្ចប្រជុំទីស្ដីការគណរដ្ឋមន្ត្រីប្រចាំសប្ដាហ៍នោះ នារយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល នាថ្ងៃទី ៤ កុម្ភៈ បានធ្វើនីត្យានុកូលកម្មចំពោះតំបន់ Havat Gilad ហើយតាមនោះ តំបន់ Havat Gilad នឹងក្លាយជា"សហគមថ្មី" ដោយត្រូវបានផ្ដល់លិខិតអនុញ្ញាតឲ្យសាងសង់ចាំចាច់ ហើយទទួលបានថវិការដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ