អ៊ីស្រាអែលនិងប៉ាឡេស្ទីនប្តេជ្ញាចិត្តខំច្បាមយកដំណើការសន្តិភាពនៅមជ្ឈឹមបូព៌ា

អ៊ីស្រាអែលនិងប៉ាឡេស្ទីនប្តេជ្ញាចិត្តខំច្បាមយកដំណើការសន្តិភាពនៅមជ្ឈឹមបូព៌ា - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry (រូបថតៈAl-Jazeera )


(VOVworld)-រដ្ឋមបន្រ្តីការបរទេសអាមេរិក John Kerry នាថ្ងៃទី៨កញ្ញាឲ្យដឹងថា ទាំង
អ៊ីស្រាអែលនិងប៉ាឡែស្ទីនសុទ្ធតែប្តេជ្ញាចិត្តខំច្បាមយក ដំណើការចរចារសន្តិ​ភាពនៅ
មជ្ឈឹមបូព៌ា។ ថ្លែងមតិនៅរដ្ឋធានីបារិស(បារំាង) បន្ទាប់ពីការជួបសបន្ទ​នាជាមួយ
សម្ព័ន្ធអារ៉ាប់(AL) រដ្ឋមន្រ្តីការបរទេអាមេរិកសង្កត់ធ្ងន់ថា វ៉ាស៊ីងតោននិង AL យល់

ព្រមថាការទទួលបានកិច្ចព្រមព្រៀងចុងក្រោយ១រវាងភាគីតាំអពីរមាន សារៈសំខាន់
ចំពោះសន្តិសុខនិងស្ថិរភាពតំបន់មជ្ឈឹមបូព៌ា។ មុនពេលចេញ ដំណើរទៅកាន់ទីក្រុង
ឡុង (អង់គ្លេស) ដើម្បីជួបជាមួយប្រធានាធិបតីប៉ាឡេ​ស្ទីន Mahmud Abbas  លោក​
Kerry ក៏សម្តែងគោលបំណងចង់មានឪកាស ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រា
អែល Benjamin Netayahu ដើម្បីពិភាគ្សាអំពី ការខំប្រឹងប្រែងរបស់ភាគីនានាក្នុង
ដំណើរការចរចារសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ