អីស្រាអ៊ែលនិង Hamasយល់ព្រមលើបទឈប់បាញ់រយៈពេល៧២ម៉ោង

(VOVworld)-តាមសេចក្តីជូនដំណឹងរួមដែលត្រូវបានអគ្គលេខាធិការអ.ស.បលោក
Ban Ki-moon និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាំចេញនាថ្ងៃទី ៣១
កក្កដា ឲ្យដឹងថា អ៊ីស្រាអ៊ែលនិងចលនា Hamas របស់ប៉ាឡេស្ទីន  បានយល់ព្រម បទឈប់បាញ់១នៅតំបន់ហ្គាហ្សាក្នុងរយៈពេល៧២ម៉ោង  ចាប់ពីម៉ោង៨​ព្រឹកថ្ងៃទី
១សីហា (តាមម៉ោងតំបន់)។ សេចក្តីជូនដំណឹងនេះ ក៏បានដាស់តឿនឲ្យភាគីនានា អត់ធ្មត់ដល់ពេលដែលបទឈប់បាញ់ មនុស្សធម៌នេះ មានសុពលភាព និង គោរពរាល់ការសន្យាដោយពេញលេញ។ ក្នុងរយៈពេលដំណើការអនុវត្តន៍បទ
ឈប់បាញ់នេះ ជនស៊ីវិលប៉ាឡេស៊ីននៅតំបន់ហ្គាហ្សា នឹងទទួលបានជំនួយជា
សំភារៈចាំបាច់​ក៏ដូចជាទទួលបានការជួយឧបត្ថម្ភអំពីសុខាភិបាលជាដើម។

អីស្រាអ៊ែលនិង Hamasយល់ព្រមលើបទឈប់បាញ់រយៈពេល៧២ម៉ោង - ảnh 1
អីស្រាអ៊ែលនិង Hamasយល់ព្រមលើបទឈប់បាញ់រយៈពេល៧២ម៉ោង


        ចលនា Hamas ឲ្យដឹងថា នឹងគោរបទឈប់បាញ់ពោលខាងលើ ដរាបណា
ដែលអ៊ីស្រាអ៊ែលនៅតែគោរពកិច្ចព្រមព្រៀងនេះ។ ក្នុងពេលជាមួយនោះ ក្រុម
បេសកកម្មរបស់របស់ប៉ាឡេស៊ីននិងអ៊ីស្រាអ៊ែល បានទៅកាន់ទីក្រុងគែ ដើម្បី
ចរចារ ជាមួយរដ្ឋាភិបាលអេហ្ស៊ីព សំដៅសម្រេចបានបទឈប់បាញយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ