អ៊ីស្រាអែលនាំចេញសំណូពរចាប់ផ្តើមការចរចារជាមួយប៉ាឡេស្ទីន
|
អ៊ីស្រាអែលនាំចេញសំណូពរចាប់ផ្តើមការចរចារជាមួយប៉ាឡេស្ទីន (Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ២៩ សីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានអំពាវនាវឲ្យប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាត់ ផ្តាច់ទំនាក់ទំនងជាមួយចលនាឥស្លាម Hamas ដើម្បីចាប់ផ្តើមការចរចារសន្តិភាពនៅ មជ្ឈឹមបូព៌ារឡើងវិញ។ ប្រការនេះមានអត្ថន័យថា៖ ប្រធានាធិបតី Abbas ត្រូវរំសាយ រដ្ឋាភិបាលសាមគ្គីភាពជាតិជាមួយចលនា Hamas ដែលត្រូវបានបង្កើតនាដើមឆ្នាំ
២០១៣។ មុននោះ អ៊ីស្រាអែលបានបញ្ឈប់បណ្ដាការចរចារសន្តិភាពជាមួយ
ប៉ាឡេស្ទីន ក្រោយពីការបង្កើតនៃរដ្ឋាភិបាលសាមគ្គីជាតិដែលមានការចូលរួម
របស់ Hamas។ ក្នុងពេលនោះ នាថ្ងៃទី ២៨ សីហា ថ្នាក់ដឹកនាំចលនា Hamas
លោក Khaled Meshaal បានបដិសេធលទ្ធភាពរំសាយអាវុធចលនាឥស្លាមនេះ
ព្រមទាំង អះអាងថា៖ Hamas នឹងមិនបញ្ឈប់ការតស៊ូប្រឆាំងអ៊ីស្រាអែលដល់ពេល
ណាសំណូរពររបស់គេ ត្រូវបានឆ្លើយតប៕