អ៊ីស្រាអែលនាំចូលទំនិញពីដំបន់ហ្គាហ្សាជាលើកដំបូងតាំងពីឆ្នាំ២០០៧

អ៊ីស្រាអែលនាំចូលទំនិញពីដំបន់ហ្គាហ្សាជាលើកដំបូងតាំងពីឆ្នាំ២០០៧ - ảnh 1
អ៊ីស្រាអែលនាំចូលទំនិញពីដំបន់ហ្គាហ្សាជាលើកដំបូងតាំងពីឆ្នាំ២០០៧ (daysofpalestine.com)

        Vovworld-នាថ្ងៃទី១២មិនាអ៊ីស្រាអែលបាននាំចូលបន្លែផ្លែឈើពីដំបន់​ហ្គាហ្សា
ជាលើកដំបូងបន្ទាប់ពីរយៈពេល៨ឆ្នាំ​បន្ធូស្រាលការហ៊ុំព័ទសេដ្ឋកិច្ច​អនុវត្តតាំងពី
ពេលចលនាឥស្លាម Hamas ដណ្ដើមបានសិទ្ធិត្រួតពិនិត្យដំបន់​ដែនដីនេះរបស់
ប៉ាឡេស្ទីននាឆ្នាំ២០០៧។ អ៊ីស្រាអែលមានផែនការនាំចូលបន្លែ​ផ្លែឈើប្រមាណ
១២០០តោនពីដំបន់ហ្គាហ្សាក្នុងមួយខែ។ ភាគីប៉ាឡេស្ទីនបាន​ស្វាគមន៍ជំហាន
នេះ ទោះបីជាបរិមាណទំនិញនៅទាបជាងជាច្រើនបើប្រៀបនឹង​កំរិត​៣៣០០តោន
ក្នុងមួយខែដែលប៉ាឡេស្ទីនធ្លាប់នាំចេញទៅអ៊ីស្រាអែលមុននេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ