អ៊ីស្រាអែលបិទព្រំដែនរបស់ខ្លួនជាមួយតំបន់ហ្គាហ្សា
(VOVWORLD) - អ៊ីស្រាអែលបានបិទច្រកទ្វារព្រំដែន Kerem Shalom ដែលជាច្រកទ្វារធ្វើពាណិជ្ជកម្មជាមួយតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង នៅក្នុងទឹកដីប៉ាឡេស្ទីនដែលបច្ចុប្បន្នត្រូវចលនាអ៊ីស្លាមហាម៉ាសគ្រប់គ្រង បានបាញ់រ៉ុក្កែតចូលសមុទ្រមេឌីទែរ៉ាណេ។
យាបយន្តធ្វើដំណើរឆ្លងកាត់ច្រកព្រំដែន Kerem Shalom នៅលើព្រំដែនហ្គាហ្សា ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១៩ ។ (ប្រភព៖ AFP / TTXVN) |
នាថ្ងៃទី ១១ ខែសីហា អ៊ីស្រាអែលបានបិទច្រកទ្វារព្រំដែន Kerem Shalom ដែលជាច្រកទ្វារធ្វើពាណិជ្ជ កម្មជាមួយតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង នៅក្នុងទឹកដីប៉ាឡេស្ទីនដែលបច្ចុប្បន្នត្រូវចលនាអ៊ីស្លាមហាម៉ាសគ្រប់គ្រង បានបាញ់រ៉ុក្កែតចូលសមុទ្រមេឌីទែរ៉ាណេ ហើយថែមទាំងបានបង្ហោះបាឡុងផ្ទុក សារជាតិងាយបញ្ឆេះ ចូល មកលើទឹកដីអ៊ីស្រាអែល។
យោងតាមសេចក្តីជូនដំណឹងរបស់ COGAT អង្គភាពទ័ពចំណុះក្រសួងការ ពារជាតិអ៊ីស្រាអែល ទទួលខុសត្រូវក្នុងការត្រួតពិនិត្យច្រកទ្វារព្រំដែន Kerem Shalom បានឲ្យដឹងថាច្រកទ្វារព្រំដែននេះត្រូវបិទរហូតដល់មានការជូនដំណឹងថ្មី។ ទោះយ៉ាងណាក៏ដោយ បទបញ្ជាឱ្យបិទច្រកព្រំដែន Kerem Shalom មិនអនុវត្តចំពោះការដឹកជញ្ជូនទំនិញមនុស្សធម៌និងប្រេងឥន្ធនៈនោះទេ៕