អ៊ីស្រាអែលបានអនុម័តលើផែនការទីប្រជុំជនថ្មីនៅ Jerusalem ខាងកើត។

អ៊ីស្រាអែលបានអនុម័តលើផែនការទីប្រជុំជនថ្មីនៅ Jerusalem ខាងកើត។ - ảnh 1
អ៊ីស្រាអែលបានអនុម័តលើផែនការទីប្រជុំជនថ្មីនៅ Jerusalem ខាងកើត។


        VOV-ទីភ្នាក់ងារសារព័ត៌មានបារាំងបានដកស្រង់ប្រភពពីអង្គការក្រៅ​
រដ្ឋាភិបាល​មួយរបស់អ៊ីស្រាអែលនាថ្ងៃទី១៩ធ្នូបានឲ្យដឹងថា គណៈកម្មាធិការ
​រៀបចំ​ផែនការទីក្រុង Jerusalem បានអនុម័តជាលើកចុងក្រោយលើផែនការ
កសាង​ផ្ទះថ្មីជាង២៦០០ខ្នងនៅ Givat HaMatos ដំបន់ប្រជុំជនអ៊ីស្រាអែលមួយ
នៅ​ជាយ​ក្រុង Jerusalem ខាងកើត។ អ្នកចរចារនៃភាគីប៉ាឡេស្ទីន Mohamed
Shtayyeh បាន​ព្រមានថា សកម្មភាពបើកទូលាយទីប្រជុំជនរបស់អ៊ីស្រាអែល
នៅ Jerusalem ខាងកើតកំពុងបង្ខំឲ្យប៉ាឡេស្ទីនជំរុញថែមទៀតផែនការប្ដឹង
ឡើងទៅតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ប៉ាឡេស្ទីនមិនម៉ែនជាភាគីមួយ
ក្នុងចំណោមភាគី​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការបង្កើត ICC ទេ ប៉ុន្តែអាចទាក់ទងតុលាការនេះ​ក្រោយពីអ.ស.បលើកកំរិតទទួលស្គាល់ជា
ប្រទេសអ្នកសង្កេតការនាចុងខែមុន។ សាធារណៈមតិអន្តរជាតិជានិច្ចកាល
សង្កត់ធ្ងន់ការដែលអ៊ីស្រាអែលកសាងទីប្រជុំជននៅដំបន់ដែនដីប៉ាឡេស្ទីន
ត្រូវអ៊ីស្រាអែលទន្ទ្រានកាន់កាប់ពីឆ្នាំ១៩៦៧មកគឺ​រំលោភលើច្បាប់អន្តរជាតិ
និងមិនទទួលស្គាល់សកម្មភាពនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ