អ៊ីស្រាអែលពន្យាពេលបទឈប់បាញ់២៤ម៉ោង

អ៊ីស្រាអែលពន្យាពេលបទឈប់បាញ់២៤ម៉ោង - ảnh 1
អ៊ីស្រាអែលពន្យាពេលបទឈប់បាញ់២៤ម៉ោង (Reuters)

        Vovworld-នាថ្ងៃទី២៦កក្កដាគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានសំរេចចិត្ត​ពន្យា​ពេលបទឈប់បាញ់មនុស្សធម៍តាមសំណើររបស់អង្គការសហប្រជាជាតិ២៤
ម៉ោង។ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលមួយនាក់បានឲ្យដឹងថា បទឈប់បាញ់នឹង
បាន​អូសបន្លាយដល់ម៉ោង២៤ថ្ងៃទី២៧កក្កដា(តាមម៉ោងដំបន់សំដៅបង្ក
លក្ខណៈឲ្យសកម្មភាពមនុស្សធម៍នៅដំបន់ហ្គាហ្សា។ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល
នឹងប្រជុំនា​ថ្ងៃទី២៧កក្កដាដើម្បីពិភាគ្សាលើអំពីជំហានបន្ត។

សេចក្តីសំរេចចិត្តពោលខាងលើត្រូវបាននាំចេញខណៈដែលបណ្ដាជនប្រដាប់
អាវុធប៉ាឡេស្ទីននៅហ្គាហ្សាបន្តបាញ់គ្រាប់រ៉ុក្កែតតម្រង់ទៅលើដែនដីអ៊ីស្រាអែល
បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់មនុស្សធម៍(ក្នុងអំឡុង១២ម៉ោង)មុននោះបញ្ចប់។ អ្នកនាំពាក្យរបស់ចលនាឥស្លាម Hamas បានប្រកាសថា ចលនានេះ​បដិសេធលើ
សំណើរពន្យាពេលមនុស្សធម៍ដោយសារមិនឆ្លើយតបបានការទាមទារបស់
Hamas។ បណ្ដាបទឈប់បាញ់ដូច្នេះគឺមិនអាចយល់ព្រមបានឡើយ។

ប្រតិកម្មទៅវិញ

ផ្សេងៗ