អ៊ីស្រាអែលមានផែនការកសាងតំបន់តាំងទីលំនៅថ្មីនៅយេរូសាឡឹមខាងកើត

(VOVWORLD) - អង្គការក្រៅរដ្ឋាភិបាលអ៊ីស្រាអែល Peace Now នាថ្ងៃទី ១៨ ខែ កុម្ភះ បានឲ្យដឹងថា ប្រទេសនេះកំពុងបង្កើតផែនការដើម្បីកសាងលំនៅដ្ឋានចំនួន ៩០០០ នៅយេរូសាឡឹមខាងកើត ដែលហៅថា Atarot។

នេះគឺជាគម្រោងកសាងលំនៅដ្ឋានដំបូងរបស់អ៊ីស្រាអែលនៅតំបន់នេះក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ រួមទាំងការបំផ្លាញលំនៅដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនរាប់សិបខ្នង ដែលបានសាងសង់ឡើងដោយគ្មានការអនុញ្ញាតពីអាជ្ញាធរអ៊ីស្រាអែលនៅក្នុងតំបន់នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៀតផង។

អង្គការ Peace Now បានឲ្យដឹងថា ប្រហែលជាត្រូវចំណាយពេលច្រើនឆ្នាំទៀត ទើបផែនការនេះត្រូវឆ្លងការអនុម័តចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើត្រូវបានអនុវត្តនោះ តំបន់តាំងទីលំនៅថ្មីនេះនឹងបង្កើត “តំបន់ទ្រនាប់មួយនៅចំកណ្តាលទីប្រជុំជនរបស់ប្រជាជនប៉ាឡេស្ទីន ពោលគឺរវាងរ៉ាម៉ាឡានិងយេរូ សាឡឹមខាងកើត ដោយហេតុនេះរារាំងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ ដែលមានយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ