អ៊ីស្រាអែលរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ
(VOVWORLD) - នៅថ្ងៃទី ៨ ខែមេសា នៅតាមខេត្តក្រុងទូទាំងប្រទេសអ៊ីស្រាអែលបានប្រព្រឹត្តិទៅសកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ជនជាតិជ្វីហ្វជាច្រើន ក្នុងទិវាបុណ្យជាតិ ដែលមានឈ្មោះហៅថា Yom HaShoah ។
មជ្ឈមណ្ឌល រំលឹកវិញ្ញាណក្ខ័ន្ធដល់ជនជាតិជ្វីហ្វនៅទីក្រុងយេរូសាឡិម (រូបថត៖ TTXVN) |
នេះជាពិធី ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែ Nisan តាមប្រតិទិនរបស់ជនជាតិជ្វីហ្វ សំដៅ រំលឹកវិញ្ញាណក្ខ័ន្ធដល់ជនរងគ្រោះប្រមាណ ៦ លាន នាក់នៅទូទាំងពិភពលោក ដែលបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយសម្លាប់រង្គាល Holocaust។
នាព្រឹកថ្ងៃទី ៨ ខែមេសា ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានអញ្ជើញដាក់កម្រងផ្កានៅ Yad Vashem ដែលជាមជ្ឈមណ្ឌល រំលឹកវិញ្ញាណក្ខ័ន្ធដល់ជនជាតិជ្វីហ្វនៅទីក្រុងយេរូសាឡិម។ នាថ្ងៃដដែល នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយដែលត្រូវបានធ្វើឡើងនៅ Yad Vashem នោះ នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បានអញ្ជើញដាក់កម្រងផ្កានៅក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធដល់វីរៈបុរស និងយុទ្ធជនពលីក្នុងក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ (Holocaust) ផងដែរ៕