អ៊ីស្រាអែលលុបចោលកិច្ចសន្យាទិញអាវុធជាមួយអាមេរិក
|
អ៊ីស្រាអែលលុបចោលកិច្ចសន្យាទិញអាវុធជាមួយអាមេរិក (Image: VNA) |
(VOVworld) – រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ីស្រាអែល លោក Moshe Yaalon បានសម្រេចលុបចោលកិច្ចសន្យាទិញយន្តហោះចំបាំង V-22 Osprey ចំនួន ៦
គ្រឿងរបស់អាមេរិក។ នាថ្ងៃទី ៣០ តុលា មជ្ឈដ្ឋានសារព័ត៌មានរបស់អ៊ីស្រាអែល
បាន ឲ្យដឹងថា៖ កាយវិការពោលខាងលើនៃប្រទេសនេះត្រូវបានចាប់ប្រភពពី
ដោយបញ្ហាខាងហិរញ្ញវត្ថុ ប៉ុន្តែ ក៏បានបង្កការព្រួយបារម្ភអំពីទំនាក់ទំនងដែល
មានសញ្ញា ប្រះឆា រវាងប្រទេសសម្ព័ន្ធមិត្តនាពេលថ្មីៗនេះ។ នាខែ មេសា ឆ្នាំ
២០១៣ Tel Aviv បានយល់ព្រមទិញយន្តហោះចំបាំងទំនើប V-22 Osprey ចំនួន ៦ គ្រឿងរបស់អាមេរិកក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេស
អាមេរិក លោក Chuck Hagel នៅអ៊ីស្រាអែល។ ក្នុងករណី កិច្ចសន្យាពោលខាង
លើត្រូវបាន ចុះហត្ថលេខា អ៊ីស្រាអែលនឹងជាប្រទេសដំបូងដែលកម្មសិទ្ធិ
ប្រភេទយន្តហោះចំបាំង ទំនើបបំផុតនេះលើសកលលោក៕