អ៊ីស្រាអែលវាយប្រហារដោយជើងអាកាសតបតវិញការបាញ់គ្រាប់រុក្កែតថ្មីពីហ្គាហ្សា

អ៊ីស្រាអែលវាយប្រហារដោយជើងអាកាសតបតវិញការបាញ់គ្រាប់រុក្កែតថ្មីពីហ្គាហ្សា - ảnh 1
អ៊ីស្រាអែលវាយប្រហារដោយជើងអាកាសតបតវិញការបាញ់គ្រាប់រុក្កែតថ្មីពីហ្គាហ្សា (vietnamplus.vn)

        Vovworld-នាថ្ងៃទី១៩សីហា កងទ័ពអ៊ីស្រាអែលបានដំណើរការការ​វាយ​ប្រហារដោយជើងអាកាស៤លើកទៅលើដំបន់ហ្គាហ្សាបន្ទាប់ពីការចោទប្រកាន់
ជនប្រដាប់អាវុធនៃចលនាឥស្លាម Hamas បាញ់រុក្កែត៣គ្រាប់ទៅលើភាគខាង​ត្បូង
អ៊ីស្រាអែល ត្រឹមតែប៉ុន្មានម៉ោងបទឈប់បាញ់ថ្មីទើបនឹងបានពន្យាពេល​អស់
សុពលភាព។​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាន​សំណូមពរក្រុមចរចារនៃប្រទេសនេះនៅទីក្រុងគែត្រឡប់មកប្រទេសវិញភ្លាម។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត មធ្យោបាយឃោសនាអ៊ីស្រាអែល​នាថ្ងៃ​ដ៏ដែលបានបញ្ជូនព័ត៌មានថា Tel Aviv និងវ៉ាស៊ីងតោនបានឯកភាពដោយ​សំងាត់​អំពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងជាមួយ Hamas។ តាមនោះ​អ៊ីស្រាអែល​នឹងបើកច្រកទ្វាព្រំដែនលើដីគោកចូលដំបន់ហ្គាហ្សានិងបង្ក​លក្ខណៈងាយស្រួល
បញ្ជូនទំនិញជំនួយអន្តរជាតិបំរើឲ្យបុព្វហេតុស្ដាដំបន់ដីនេះ។ ប្តូរទៅវិញ អាមេរិក
នឹងគាំទ្រអ៊ីស្រាអែលទប់ស្កាត់គ្រោះអាសន្នប្រដាប់​អាវុធ​របស់ Hamas ក៏ដូចជាក្រុម
ភេរវកម្មផ្សេងៗនៅដំបន់ហ្គាហ្សា ទន្ទឹមនឹងនោះ​ជួយ​ឧបត្ថម្ភ​អ៊ីស្រាអែលជំរុញ
គោលដៅនោះលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ