អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើសាលារៀនមួយនៃ អ.ស.ប. នៅតំបន់ Gaza ជាថ្មីម្តងទៀត
|
អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើសាលារៀនមួយនៃ អ.ស.ប. នៅតំបន់ Gaza ជាថ្មីម្តងទៀត (Image: VNA) |
(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ១០ នាក់ត្រូវស្លាប់និង ៣០ នាក់ទៀតរង របួសក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលតម្រង់ទៅលើសាលារៀន
មួយនៃ អ.ស.ប. នៅតំបន់ភាគខាងត្បូង Gaza នាថ្ងៃទី ៣ សីហា។ នេះគឺជាលើកទី
៣ ក្នុងរយៈពេល ១០ ថ្ងៃ កន្លងទៅសាលារៀនមួយរបស់ អ.ស.ប. ត្រូវបានវាយ
ប្រហារ។ នាថ្ងៃដដែល អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល វីរៈសេនីយ៍ទោ Peter Lerner
បានឲ្យដឹងថា៖ ប្រទេសនេះកំពុងដកទាហានជើងគោកមួយចំនួនចេញពីតំបន់ Gaza
ប៉ុន្តែ យុទ្ធនាការយោធានេះនៅបន្ត។ តាំងពីពេលអ៊ីស្រាអែលបំផុសយុទ្ធនាការយោធា “ការពារព្រំដែន” នាថ្ងៃទី ៨ កក្កដា មកជនប៉ាឡេស្ទីនចំនួន ១២៥៣ នាក់និងទាហាន
អ៊ីស្រាអែលចំនួន ៥៦ នាក់ត្រូវស្លាប់៕