អ៊ីស្រាអែលវាយប្រហារទីតាំងយោធានៅ Hama ប្រទេសស៊ីរី
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានផ្សាយព័ត៌មានអំពីយន្តហោះ អ៊ីស្រាអែល កាលពីថ្ងៃទី ៤ខែកញ្ញា បានវាយប្រហារលើទីតាំងយោធានៅ ប្រទេសស៊ីរី ប៉ុន្តែកងកម្លាំងការពារអាកាសស៊ីរីបានរាំងស្តាត់និងបាញ់ទម្លាក់រ៉ុក កែតមួយចំនួន។
អ៊ីស្រាអែលវាយប្រហារទីតាំងយោធានៅ Hama ប្រទេសស៊ីរី |
យន្តហោះអ៊ីស្រាអែលបានវាយប្រហារសំដៅទៅលើទីតាំងយោធារបស់កងទ័ពស៊ីរីនៅខេត្ត Tartous និងក្រុង Hama ។ ទន្ទឹមនឹងនេះ ទូរទស្សន៍រដ្ឋស៊ីរី បានឲ្យដឹងថា កងកម្លាំងការពារអាកាសប្រទេសនេះបានបាញ់ទម្លាក់រ៉ុក្កែត ចំនួន៥ គ្រាប់ផងដែរ។ មុននោះអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថាសម្លេងផ្ទុះជាច្រើននៅតំបន់ Masyaf និង Wadi al-Uyoun ជិត ទីក្រុង Hama ដែលមានមូលដ្ឋានយោធាអ៊ីរ៉ង់។ នាយក SOHR លោក Rami Abderahman បានអះអាងថា ការវាយប្រហារដំបូង គឺសំដៅទៅលើទីក្រុង Baniyas ដោយបាញ់រ៉ុក្កែត ២ គ្រាប់លើទីតាំងមួយដែលមានចម្ងាយចំនួន គីឡូម៉ែត្រពីរោងចក្រចម្រាញ់ប្រេងកាត៕