អ៊ីស្រាអែលវាយប្រហារសម្មតិកម្មភាគខាងត្បូងនៃប្រទេស Lebanon
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់បានផ្សាយចេញថានាថ្ងៃទី២១ខែតុលា យន្តហោះចម្បាំងអ៊ីស្រាអែលបានអនុវត្តការវាយប្រហារសាក ល្បងនៅប្រទេស Lebanon ។ យន្តហោះចម្បាំងអ៊ីស្រាអែល បានហោះ ហើរ ឆ្លងកាត់ទីរួមស្រុក Nabatieh និងភូមិនានាដែលនៅជិតខាងដូចជា Bint Jbeil និង Marjeyoun ។
យន្តហោះចម្បាំងអ៊ីស្រាអែល |
ការវាយប្រហារសាកល្បងទាំងនេះបានប្រព្រឹត្តទៅក្នុងរយៈមួយសប្តាហ៍បន្ទាប់ពី យន្តហោះគ្មានមនុស្សបញ្ជារបស់ អ៊ីស្រាអែលត្រូវបានបាញ់ទម្លាក់នៅជិតទីរួមស្រុក Zrarieh ភាគខាងត្បូងប្រទេស Lebanon ។ ក្នុងរយៈពេលប៉ុន្មាន ខែកន្លងទៅនេះ យន្តហោះចម្បាំងអ៊ីស្រាអែលបានរំលោភបំពានលើដែនអាកាសប្រទេស Lebanon ជាបន្តបន្ទាប់ ហើយវាជាហេតុបណ្តាលឲ្យប្រធានាធិបតី Lebanon លោក Michel Aoun អំពាវនាវឲ្យអាមេរិកដាក់សម្ពាធទៅលើអ៊ីស្រាអែលសំដៅ ទប់ទប់នឹងរាល់ សកម្មភាពស្រដៀងៗគ្នានេះផងដែរ៕