អ៊ីស្រាអែលវាយប្រហារសាលារៀននៅតំបន់ហ្គាហ្សា - ប្រតិកម្មរបស់​សហគមន៍​អន្តរជាតិ

(VOVWORLD) - ទាក់ទិននឹងឧប្បត្តិហេតុនេះ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យអ៊ីស្រាអែលមានតម្លាភាពចំពោះការវាយប្រហារខាងលើ ក្នុងនោះផ្ទៀងផ្ទាត់ថាតើកុមារត្រូវបានស្លាប់បាត់បង់ជីវិតដែរឬអត់។
អ៊ីស្រាអែលវាយប្រហារសាលារៀននៅតំបន់ហ្គាហ្សា - ប្រតិកម្មរបស់​សហគមន៍​អន្តរជាតិ - ảnh 1ផលវិបាកក្រោយការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN

នាថ្ងៃទី ៦ ខែមិថុនា មនុស្សចំនួន ៤០ នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ៧៣ នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀន Nuseirat ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ។ ក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ១៤នាក់ និងស្ត្រីចំនួន ៩នាក់។ ពន្យល់ពីការវាយប្រហារនេះ ភាគីអ៊ីស្រាអែលបានចាត់ទុកថា នេះគឺជាមូលដ្ឋានរបស់ហាម៉ាស ដែលមានយុទ្ធជនហាម៉ាស់ប្រមាណ ២០ ទៅ ៣០ នាក់ ដែលកំពុងសំងំលាក់ខ្លួន។។

នាថ្ងៃដដែល អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា អគ្គលេខាធិការលោក Antonio Guterres បានរិះគន់ការវាយប្រហាររបស់អ៊ីស្រាអែល ព្រមទាំងអះអាងថា "ចាំបាច់ត្រូវកំណត់ការទទួលខុសត្រូវចំពោះអ្វីៗដែលបានកើតឡើងនៅតំបន់ហ្គាហ្សា"។ លោក Dujarric បានសង្កត់ធ្ងន់ថា គ្រឹះស្ថានរបស់អង្គការសហប្រជាជាតិគឺ "មិនអាចរំលោភបំពានបានឡើយ សូម្បីតែក្នុងជម្លោះប្រដាប់អាវុធ ហើយត្រូវតែបានភាគីពាក់ព័ន្ធទាំងអស់ការពារ"។

ទាក់ទិននឹងឧប្បត្តិហេតុនេះ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យអ៊ីស្រាអែលមានតម្លាភាពចំពោះការវាយប្រហារខាងលើ ក្នុងនោះផ្ទៀងផ្ទាត់ថាតើកុមារត្រូវបានស្លាប់បាត់បង់ជីវិតដែរឬអត់។

ក្នុងពេលនោះ នៅលើបណ្ដាញសង្គម X តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប លោក Josep Borrell បានសង្កត់ធ្ងន់ថា ព័ត៌មានពីតំបន់ហ្គាហ្សាបង្ហាញថា ជនស៊ីវិលស្លូតត្រង់រាប់សែននាក់នៅតែទទួលរងការឈឺចាប់ និងការបាត់បង់ជារៀងរាល់ថ្ងៃ។ មន្ត្រីរូបនេះបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ