អ៊ីស្រាអែលសម្រេចបញ្ឈប់ រាល់ការចរចារសន្តិភាពជាមួយប៉ាឡេស្ទីន

អ៊ីស្រាអែលសម្រេចបញ្ឈប់ រាល់ការចរចារសន្តិភាពជាមួយប៉ាឡេស្ទីន - ảnh 1
កិច្ចព្រមព្រៀងសម្រុះសម្រួលរវាងចលនា Fatah និង Hamas ទទួលបាន ក្នុងកាលៈទេសៈ ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារមានគ្រោះ អាសន្នទទួលបរាជ័យ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៤ មេសា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលបានសម្រេចបញ្ឈប់ រាល់ការចរចារសន្តិភាពជាមួយប៉ាឡេស្ទីនសំដៅតបតវិញកិច្ចព្រមព្រៀងមួយរវាង រដ្ឋអំណាចប៉ាឡេស្ទីននិងចលនាឥស្លាម Hamas។ ក្រៅពីនោះ Tel Aviv នឹងដាក់
ទណ្ឌកម្មសេដ្ឋកិ​ច្ចចំពោះរដ្ឋអំណាចប៉ាឡេស្ទីន។ សេចក្តីសម្រេចពោលខាងលើត្រូវ
បាន នាំចេញបន្ទាប់ពីកិច្ចប្រជុំរបស់មន្ត្រីទទួលបន្ទុកបញ្ហាសន្តិសុខនានារបស់អ៊ីស្រាអែល ដើម្បីពិចារណាឡើងវិញបណ្ដាវិធានការតបតវិញកិច្ចព្រមព្រៀងរវាងចលនា Fatah
និង Hamas នៅប៉ាឡេស្ទីន។ កិច្ចព្រមព្រៀងសម្រុះសម្រួលរវាងចលនា Fatah និង
Hamas ទទួលបាន ក្នុងកាលៈទេសៈ ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារមានគ្រោះ អាសន្នទទួលបរាជ័យ មុនពេលចុងក្រោយ នាថ្ងៃទី ២៩ មេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ