|
អ៊ីស្រាអែលសម្រេចរួចរាល់ការកសាង ១០ គីឡូម៉ែត្ររបងនៅត្រើយខាងលិច (VNA) |
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹង
ថា៖ការកសាងរបងដែលមានប្រវែងចំនួន ១០ គីឡូម៉ែត្រនៅប៉ែកខាង
ត្បូងតំបន់ខាង លិចទីក្រុង Hebron ត្រូវបានសម្រេចរួចរាល់។ នាខែ
សីហា ឆ្នាំ ២០១៦ អគ្គសេនាធិការកំលាំងការពារអ៊ីស្រាអែល ឧត្តមសេនីយ៍
ទោ Gadi Eisenkot បានដាស់តឿនមជ្ឈដ្ឋាននីតិបញ្ញត្តិប្រទេសនេះចេញ
សេចក្តីសម្រេចរួចរាល់ការកសាងរបងពោលខាងលើយ៉ាងឆាប់រហ័ស
សំដៅរាំងស្កាត់ជនប៉ាឡេស្ទីនឆ្លងដែនខុសច្បាប់ចូលអ៊ីស្រាអែល។
ប្រព័ន្ធរបងនេះគ្រោងនឹងសម្រេចទាំងស្រុងក្នុងរយៈពេល ៦ ខែ ខាងមុខ៕