អ៊ីស្រាអែលអាចបើកវិញច្រកទ្វារព្រំដែន Kerm Shalom

(VOVWORLD) -នាថ្ងៃទី១៤ ខែសីហារដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានឲ្យដឹងថា ប្រទេសនេះនឹងបើកច្រកទ្វារព្រំដែននាំចេញទំនិញតែមួយគត់ ជាប់ជាមួយតំបន់ Gaza នៅថ្ងៃទី១៥ខែសីហា ប្រសិនបើមានភាពស្ងៀមស្ងាត់នៅ តំបន់ដីដែលត្រូវហ៊ុំព័ទ្ទនេះរបស់ប៉ាឡេស្ទីន។
អ៊ីស្រាអែលអាចបើកវិញច្រកទ្វារព្រំដែន Kerm Shalom - ảnh 1 ច្រកទ្វារព្រំដែន  Kerm Shalom 

ក្នុងសេចក្តីប្រកាសមួយ  លោក Avigdor Lieberman បានឲ្យដឹងថា ប្រសិនបើ ស្ថានភាពបន្តរក្សាបានភាពស្ងៀមស្ងាត់នៅតំបន់ព្រំដែនជាប់ជាមួយតំបន់ Gaza ដែលបច្ចុប្បន្នត្រូវបានកាន់កាប់ដោយចលនា Hamas រហូតដល់ព្រឹកថ្ងៃទី ១៥ ខែសីហា នោះច្រកទ្វារព្រំដែន  Kerm Shalom នឹងត្រូវបានបើកនៅវេលាម៉ោង ៩ ព្រឹកថ្ងៃដដែល (តាមម៉ោងតំបន់មូលដ្ឋាន)ហើយវិសាលភាពធ្វើនេសាទ នឹងត្រូវបានបើកទូលាយដែលមានចម្ងាយពីឆ្នេរសមុទ្រប្រមាណ ១៤គីឡូម៉ែត្រ ផងដែរ។នាថ្ងៃទី៩ខែកក្កដា  អ៊ីស្រាអែលបានបិទច្រកទ្វារព្រំដែន Kerm Shalom ដោយមាន មូលហេតុថា ភាគីខាងតំបន់ Gaza បានបង្ហោះខ្លែងនិងប៉េងប៉ោងបង្ក ឆេះទៅកាន់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ