អ៊ីស្រាអែលអនុម័តលើផែនការកសាងទីប្រជុំជនថ្មីភាគខាងជើងទីក្រុង Jerusalem

អ៊ីស្រាអែលអនុម័តលើផែនការកសាងទីប្រជុំជនថ្មីភាគខាងជើងទីក្រុង Jerusalem - ảnh 1
អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនថ្មីក្នុងតំបន់ Givat Zeev ភាគខាងជើងទីក្រុង Jerusalem ។ (Image: Vietnam+)

(VOVworld) – អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនថ្មីក្នុងតំបន់ Givat Zeev ភាគខាងជើងទីក្រុង Jerusalem ។ នេះគឺជាលើកទី ៣ ដែលរដ្ឋាភិបាលអ៊ីស្រាអែលអនុម័ត
លើផែនការអំពីការកសាងទីប្រជុំជនថ្មី តាំងពីពេលវគ្គដោះលែងអ្នកទោសជាជន
ប៉ាឡេស្ទីន នាខែ ធ្នូ ឆ្នាំ ២០១៣។ ចំពោះមុខកាយវិការពោលខាងលើ ប្រធានាធិបតី
ប៉ាឡេស្ទីន លោក​ Mahmoud Abbas បានចោទប្រកាន់អ៊ីស្រអែលកំពុងឆ្លៀតប្រើប្រាស់
បណ្ដាការចរចារសន្តិភាពដើម្បីបើកទូលាយទីប្រជុំជននានានៅត្រើយខាងលិចដោយ
មិនអើពើរដល់ការរិះគន់របស់សហគមន៍អន្តរជាតិ។ ក្នុងពេលនោះ អង់គ្លេស បារាំង អ៊ីតាលីនិងអេស្ប៉ាញបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅបណ្ដាប្រទេស
នេះដើម្បីប្រឆាំងជំទាស់ផែនការកសាងទីប្រជុំជនខុសច្បប់ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ