អ៊ីស្រាអែល និងក្រុមហាម៉ាសសម្រេចរួចរាល់ការដោះដូរអ្នកទោសលើកដំបូង។ បទ​ឈប់​បាញ់​ត្រូវ​បាន​គោរពនៅទូទាំងតំបន់​ហ្គាហ្សា

(VOVWORLD) - អ្នកទោសប៉ាឡេស្ទីនចំនួន ៣៩នាក់ រួមទាំងអនីតិជនចំនួន ១៥នាក់ និងស្ត្រីចំនួន ២៤នាក់ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលដោះលែងនៅទីតាំងពីរនៅកន្លែងនៅតំបន់ West Bank។

នាថ្ងៃទី ២៤ ខែវិច្ឆិកា ដែលជាថ្ងៃដំបូងនៃបទឈប់បាញ់រយៈពេល ៤ ថ្ងៃនៅតំបន់ហ្គាហ្សា អាជ្ញាធរអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស់បានសម្រេចរួចរាល់ការដោះដូរអ្នកទោសជាលើកដំបូងយោងតាមកិច្ចព្រមព្រៀងដែលសម្រេចបានមុននោះ ក្រោមការសម្របសម្រួលរបស់អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក។ ជាក់ស្តែង អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៣៩នាក់ ក្នុងចំណោមអ្នកទោសប៉ាឡេស្ទីនទាំង ១៥០នាក់ ដូចដែលបានសន្យា ខណៈដែលក្រុមហាម៉ាស់បានដោះលែងពាក់កណ្តាល ចំណាប់ខ្មាំង ៥០នាក់ ក្នុងបញ្ជីផ្លាស់ប្តូរអ្នកទោស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ចំណាប់ខ្មាំងទាំង ២៤ នាក់ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស រួមមានជនជាតិអ៊ីស្រាអែលចំនួន ១៣ នាក់ ពលរដ្ឋថៃចំនួន ១០ នាក់ និងពលរដ្ឋហ្វីលីពីនម្នាក់ ត្រូវបានបញ្ជូនពីតំបន់ហ្គាហ្សាទៅកាន់ឧបទ្វីបស៊ីណៃរបស់អេហ្ស៊ីប ក្រោមការឧបត្ថម្ភពីកាកបាទក្រហមអន្តរជាតិ (ICRC) ។ ក្នុងនោះ ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១៣នាក់ ត្រូវបានកងទ័ពនៃប្រទេសនេះបញ្ជូនទៅកាន់ផ្ទះវិញនាយប់មិញ។ ក្នុងពេលនោះ អ្នកទោសប៉ាឡេស្ទីនចំនួន ៣៩នាក់ រួមទាំងអនីតិជនចំនួន ១៥នាក់ និងស្ត្រីចំនួន ២៤នាក់ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលដោះលែងនៅទីតាំងពីរនៅកន្លែងនៅតំបន់ West Bank។

ទាក់ទិននឹងការអនុលោមតាមបទឈប់បាញ់នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បាននិយាយថា រហូតមកដល់ពាក់កណ្តាលយប់បទឈប់បាញ់នៅហ្គាហ្សានៅតែត្រូវបានភាគីទាំងពីរគោរព ហើយមិនទាន់មានរបាយការណ៍ណាមួយអំពីការរំលោភបំពានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ