អ៊ីស្រាអែល និងអាមេរិក ពិភាក្សាអំពីស្ថានភាពស៊ីរីនិងអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី២ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានជំនួបជាមួយតំណាងពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហាស៊ីរី លោក James jefferey ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ដើម្បីពិភាក្សាអំពី បញ្ហាក្តៅគគុកនៅតំបន់ស៊ីរី និងអ៊ីរ៉ង់។
អ៊ីស្រាអែល និងអាមេរិក ពិភាក្សាអំពីស្ថានភាពស៊ីរីនិងអ៊ីរ៉ង់ |
សេខក្តីប្រកាសពីខុទ្ធកាល័យនាយក រដ្ឋមន្ត្រី Netanyahu បានឲ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា អំពីស្ថានភាពនៅស៊ីរី ក៏ដូចជារាល់សម្មភាពរបស់អ៊ីរ៉ង់ ដែលអាមេរិកអះអាងថា «ជាសកម្មភាពភារវកម្មនិងបង្កភាពអស្ថិរភាព»ក្នុងតំបន់។
មុនពេលបំពេញទស្សនកិច្ចនេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក jefferey រួមជាមួយភ្នាក់ងារពិសេសអាមេរិកទទួលបន្ទុកបញ្ហាស៊ីរី លោក Joel Rayburn នឹងពិភាក្សាអំពី«វីធីរក្សាសន្តិសុខសំរាប់អ៊ីស្រាអែល ក្នុងពេលទប់ទល់នឹងសកម្មភាពបង្កអស្ថិរភាពរបស់អ៊ីរ៉ង់»។
បន្ទាប់ពីប្រទេសអ៊ីស្រាអែល ទីភ្នាក់ងារពិសេសអាមេរិកទាំងពីររូបនេះនឹងទៅកាន់ប្រទេស Jordan និងទួរគី ដើម្បីបញ្ជាក់សារជាថ្មីម្តងទៀតអំពីគោលជំហររបស់ទីក្រុង វ៉ាស៊ីនតោន ក្នុងនោះមានការប្រឆាំងជំទាស់ទៅនឹងយុទ្ធនាការវាយប្រហារយោធា នៅ Idlib៕