អ៊ីស្រាអែល វាយប្រហារតាមជើងអាកាសលើគោលដៅយោធារបស់ស៊ីរី

(VOVWORLD) - កាលពីថ្ងៃទី ២ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារតាមជើងអាកាសទៅលើគោលដៅយោធាមួយចំនួនរបស់ប្រទេសស៊ីរី ដែល       បណ្តាលឲ្យទាហានយ៉ាងហោចណាស់ ៣ នាក់ត្រូវបានស្លាប់ និងជនស៊ីវីលចំនួន ៧ នាក់ទៀតត្រូវរងរបួស។
អ៊ីស្រាអែល វាយប្រហារតាមជើងអាកាសលើគោលដៅយោធារបស់ស៊ីរី - ảnh 1 អ៊ីស្រាអែល វាយប្រហារតាមជើងអាកាសលើគោលដៅយោធារបស់ស៊ីរី

យោងតាមកងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ការវាយប្រហារតាមជើងអាកាសនេះត្រូវបានធ្វើឡើងគឺសំដៅតបតទៅនឹងការដែលរ៉ុក្កែត ២ គ្រាប់ ត្រូវបានចាត់ទុកថាបាញ់ចេញពីទឹកដីស៊ីរី សំដៅទៅលើតំបន់ខ្ពង់រាប Golan ភាគខាងជើង កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ។ ឧបទ្ទវហេតុនេះមិនបានបណ្តាលឱ្យមានការស្លាប់និងរងរបួសណានោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ