អ៊ីស្រាអែល - អាមេរិក​ពិភាក្សា​អំពី​ផែនការដាក់បញ្ជូល​តំបន់​ទន្ត្រានកាន់​កាប់នៅ West Bank

(VOVWORLD) - អ៊ីស្រាអែលបានរៀបចំផែនការដាក់បញ្ជូលផ្ទៃដីជាង ៣០% នៃតំបន់ West Bank ដែលរួមមានជ្រលងភ្នំហ្ស៊កដានី ក៏ដូចជាការបញ្ជាក់អធិបតេយ្យភាពលើការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅតំបន់ West Bank ផងដែរ។
អ៊ីស្រាអែល - អាមេរិក​ពិភាក្សា​អំពី​ផែនការដាក់បញ្ជូល​តំបន់​ទន្ត្រានកាន់​កាប់នៅ West Bank - ảnh 1 តំបន់ West Bank (រូបថត៖ TTXVN)

នាថ្ងៃទី ១៤ ខែមិថុនា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Benny Gantz បានពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសនេះ លោក David Friedman អំពីផែនការដាក់បញ្ជូលតំបន់ទន្ត្រានកាន់កាប់នៅតំបន់ West Bank របស់ប្រជាជនប៉ាឡេស្ទីន។ ចូលរួមក្នុងកិច្ចពិភាក្សានេះមានវត្តមានរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gabi Ashkenazi និងប្រធានរដ្ឋសភាលោក Yariv Levin ។

នាបច្ចុប្បន្ននេះ អ៊ីស្រាអែលបានរៀបចំផែនការដាក់បញ្ជូលផ្ទៃដីជាង ៣០% នៃតំបន់ West Bank ដែលរួមមានជ្រលងភ្នំហ្ស៊កដានី ក៏ដូចជាការបញ្ជាក់អធិបតេយ្យភាពលើការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅតំបន់ West Bank ផងដែរ។ នាយករដ្ឋមន្ត្រី លោក Netayahu បានឲ្យដឹងថាផែនការដាក់បញ្ចូលនេះអាចត្រូវបានអនុវត្តន៍ចាប់ពីដើមខែកក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ