អាហ្គានីស្ថានកំទិចពួកឧទ្ទាមតាលីបង់រាប់សិបនាក់

អាហ្គានីស្ថានកំទិចពួកឧទ្ទាមតាលីបង់រាប់សិបនាក់ - ảnh 1
កងកម្លាំងសន្តិសុខអាហ្គានីស្ថាននៅកន្លែងកើតហេតុការបំផ្ទុះគ្រាប់បែកអនុវត្តន៍ដោយតាលីបង់ (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ អ្នកនាំពាក្យកងទ័ពនៅខេត្ត Baghlan ប៉ែកខាងជើង
អាហ្គានីស្ថានលោក Ahmad Jawed Salim បានឲ្យដឹងថា ពួកឧទ្ទាមតាលីបង់ចំនួន
២២នាក់ត្រូវកំទិចក្នុងការប៉ះទង្គិចមួយនៅខេត្តនេះក្នុងអំឡុង២៤ម៉ោង កន្លងទៅ។
រដ្ឋាភិបាលអាហ្គានីស្ថានបានបំផុសយុទ្ធនាការវាយប្រហារថ្មីកាលពី ពាក់កណ្ដាល
ខែមករាកន្លងទៅ សំដៅវាយកំទិចក្រុមឧទ្ទាមតាលីបង់ ហើយស្ដារឡើងវិញនូវការ
គ្រប់គ្រងរបស់រដ្ឋអំណាចនៅស្រុកចំនួនពីរគឺស្រុក Dand-e-Ghori និងស្រុក Dand-e-
Shahabudin ដែលត្រូវបានចាត់ទុកជាទីស្នាក់ការរបស់តាលី បង់នៅខេត្ត Baghlan។
នាថ្ងៃដដែល​ អភិបាលខេត្ត Faryab ប៉ែកខាងជើងអាហ្គានីស្ថានលោក Sayyed
Saadat បានឲ្យដឹងថា ខ្មាន់កាំភ្លើងតាលីបង់ចំនួន១៣០នាក់បានបោះបង់ចោល
អំពើហឹង្សាហើយចុះចាញ់រដ្ឋអំណាចខេត្តនេះ។តាមមជ្ឈដ្ឋានមន្ត្រីអាហ្គានីស្ថាន
ថា គិតដល់ពេញនេះមានខ្មាន់កាំភ្លើងតាលីបង់ជាង១ម៉ឺននាក់បានទំលាក់អាវុធ
ហើយចូលរួមដំណើរការសន្តិភាពនិងបម្រួបបង្រួមដែលត្រូវបានរដ្ឋាភិបាល
ឧបត្ថម្ភក្នុអំឡុង៦ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ