អាហ្គានីស្ថានបោះឆ្នោតប្រធានាធិបតីវង់ទី២
|
អ្នកបោះឆ្នោតអាហ្គានីស្ថានទៅបោះឆ្នោតវង់ទី១នាថ្ងៃទី៥មេសា (រូបថតៈCNN) |
(VOVworld)-នាព្រឹកថ្ងៃទី១៤មិថុនា បណ្តាមណ្ឌលបោះឆ្នោតនៅអាហ្គានីស្ថានបាន
បើកទ្វាទទួលអ្នកបោះឆ្នោតមកបោះឆ្នោតប្រធានាធិបតីវង់ទី២ ដើម្បីជ្រើសតាំងអ្នក
ទទួលតំណែងប្រធានាធិបតីជំនួសលោក Hamid Karzai ដែលគូសសញ្ញា ១អំពីការ
ផ្ទេរប្តូរសិទ្ធិអំណាចដោយប្រជាធិបតេយ្យជាលើកដំបូងនៅអាហ្គានីស្ថាន។តាមផែន
ការ មណ្ឌលបោះឆ្នោតនានានឹងបិទទ្វានៅវេលាម៉ោង៤រសៀលក្នុងថ្ងៃដដែល។ ប៉ុន្តែ តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យរបស់អាហ្គានីស្ថាន (IEC)ថា ពេលវេលាបោះឆ្នោតអាចនឹងអូសបន្លាយក្នុងករណីចាំបាច់។ តាមគំរោង លទ្ធផល
ដំបូង នឹងត្រូវបានប្រកាសនាថ្ងៃទី២កក្កដា និងលទ្ធផល ចុងក្រោយ នឹងប្រកាសនា
ថ្ងៃទី២២កក្កដាខាងមុខ៕