អាហ្រ្វិកឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ
(VOVWORLD) - នៅថ្ងៃទី ២៨ ខែសីហា សម្ព័ន្ធភាពយុត្តិធម៌អាកាសធាតុអន្តរអាហ្វ្រិក (PACJA) ដែលជាអង្គការបញ្ចុះបញ្ចូលរបៀងបៃតង ដែលមានមូលដ្ឋាននៅរដ្ឋធានី Nairobi នៃប្រទេសកេនយ៉ា (Kenya) បានចាប់ផ្តើមយុទ្ធនាការ ភ្លើងគប់ពយុត្តិធម៌អាកាសធាតុ (CJT) ក្នុងគោលបំណងលើកទឹកចិត្តដល់សកម្មភាពក្នុងតំបន់ឆ្ពោះការជំរុញការផ្លាស់ប្តូរទៅជាអនាគតមួយមានកាបូនទាប។
ថ្លែងនៅក្នុងទីក្រុង Nairobi លោក Mithika Mwenda នាយកប្រតិបត្តិនៃសម្ព័ន្ធយុត្តិធម៌អាកាសធាតុ Pan-African បាននិយាយថា យុទ្ធនាការនេះនឹងស្វែងរកការប្រមូលផ្តុំសហគមន៍មូលដ្ឋានឆ្ពោះទៅរកសកម្មភាពដែលលើកកម្ពស់ការផ្លាស់ប្តូរពណ៌បៃតងនៅក្នុងទ្វីបមួយ ដែលកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់។ យុទ្ធនាការភ្លើងគុបយុត្តិធ៌មអាកាសធាតុមានគោលបំណងប្រមូលផ្តុំ និងបំផុសឡើងសម្លេងនៃសហគមន៍ដែលងាយរងគ្រោះ ខណៈពេលដែលបំភ្លឺដល់សេចក្តីប្រាថ្នារបស់ប្រជាជននៅទ្វីបអាហ្រ្វិក ដែលបានរងទុក្ខយ៉ាងខ្លាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ៕