អាហ្វ្រិកខាងត្បូងរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃការផ្សះផ្សាជាតិ


អាហ្វ្រិកខាងត្បូងរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃការផ្សះផ្សាជាតិ - ảnh 1
អាហ្វ្រិកខាងត្បូងរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃការសម្រុះសម្រួលជាតិ
(Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ ធ្នូ នៅសារៈមន្ទី Ncome នៅខ័ណ្ឌ Umzinyathi ខេត្ត KwaZulu
-Natal រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ លើកទី ២០ នៃទិវាផ្សះផ្សាជាតិក្រោមទិសស្លោក “តភ្ជាប់សង្គម ផ្សះផ្សានិងឯកភាពជាតិក្នុងរយៈ
ពេល ២០ ឆ្នាំកសាងប្រជាធិបតេយ្យ”។ ថ្លែងមតិនៅពិធីនេះ ប្រធានាធិបតីអាហ្វ្រិក
ខាងត្បូង លោក Jacob Zuma បានបូកសករុបបណ្ដាលទ្ធផលសំខាន់ដែលរដ្ឋាភិបាល
និងប្រជាជនអាហ្វ្រិកខាងត្បូងទទួលបាន ក្នុងរយៈពេល ២០ ឆ្នាំ ខំប្រឹងប្រែងផ្សះផ្សា
ជាតិ ជួយសង្គមពហុជនជាតិនេះ អភិវឌ្ឍន៍ក្នុងសន្តិភាពសេរីភាពសមភាពនិងឯកភាព។ ក្នុងឱកាសនេះ ប្រធានាធិបតី Jacob Zuma បានចូលរួមពិធីបើកសម្ពោធន៍ស្ពាននៅទន្លេ
Ncome ដែលបង្ហាញនូវការ ផ្សះផ្សារវាងជន Afrikaner និងជន Zulu និយាយដោយឡែក
និងប្រជាជន អាហ្វ្រិកខាងត្បូងនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ