អាហ្វហ្គានីស្ថាននិងប៉ាគីស្ថានឯកភាពចាប់ផ្តើមឡើងវិញកិច្ចចរចារ
|
អាហ្វហ្គានីស្ថាននិងប៉ាគីស្ថានឯកភាពចាប់ផ្តើមឡើងវិញ
កិច្ចចរចារ (រូបថតៈ Internet) |
(VOV)-នាថ្ងៃទី២០កក្កដា បន្ទាប់ពីកិច្ចពិភាក្សាអស់១ថ្ងៃនៅ Kabul ដោយមានការ
ចូលរួមរបស់នាយករដ្ឋមន្រ្តីអង់គ្លេស David Cameronដែលកំពុងបំពេញទស្សនកិច្ច
នៅអាហ្វហ្គានីស្ថាន នាយករដ្ឋមន្រ្តីប៉ាគីស្ថាន Raja Pervez Ashraf និងប្រធានា
ធិបតី ប្រទេសម្ចាស់ផ្ទះលោក Hamid Karzaiបានឯកភាពចាប់ផ្តើមឡើងវិញបណ្តា
កិច្ចចរចារអំពីដំណើការ សន្តិភាពនៅ អាហ្វហ្គានីស្ថាន។ តាមនោះ ភាគីទាំងពីរ បានឯកភាពចាប់ផ្តើមឡើងវិញបណ្តា ជំនួបរបស់ គណៈកម្មការសន្តិភាព ដោយ មានសមាជិកជាមេដឹកនាំនយោបាយ និងកម្លំាងយោធានៃប្រទេសទាំងពីរនេះ។ នាយករដ្ឋមន្រ្តីថ្មីរបស់ប៉ាគី ស្ថានសន្យាថានឹងជួយសម្របសម្រួលបណ្តាការជួប ប្រាស្រ័យរវាងតំណាង របស់រដ្ឋអំណាចអាហ្វហ្គានីស្ថាននិងតាលីបង់៕