អាហ្វហ្គានីស្ថានបានពន្យាថ្ងៃបោះឆ្នោតប្រធានាធិបតី
(VOVWORLD) - គណៈកម្មាធិការជាតិរៀបចំការរបោះឆ្នោតឯករាជ្យ អាហ្វហ្គានីស្ថាន(IEC) បានជូនដំណឹងថា ការបោះឆ្នោតប្រធានាធិបតី នៅប្រទេសនេះនឹងបានធ្វើឡើងនាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ ពោលគឺយឺតជាង ៣ ខែ បើប្រៀបធៀបនឹងពេលវេលាដែលបានគ្រោងទុក។
រូបថតៈ TTXVN |
នាថ្ងៃទី ៣០ ខែ ធ្នូ ក្នុងសេចក្តីថ្លែងការជាមួយមជ្ឈដ្ឋានសារព័ត៌មាន ប្រ ធាន IEC លោក Abdu lBadi Sayyad បានអោយដឹងថាការបោះឆ្នោតក្រុមប្រឹក្សាស្រុកនិង ការបោះឆ្នោតរដ្ឋសភាបំពេញបន្ថែម នៅខេត្ត Ghazni ដែលបានពន្យារពេលដោយបាតុកម្ម នឹងបានដំណើរការនាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ ផងដែរ។
តាមផែនការ ការបោះឆ្នោតប្រធានាធិបតីនេះនឹងបានធ្វើឡើងនាថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩ ប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានអោយដឹងថា ផែនការនេះមិនជាក់ស្តែងដោយ សារ IEC នៅតែមិនបានបញ្ចប់កាបូកសរុបលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាកាលពីខែ តុលា ឆ្នាំ ២០១៨៕