អេហ្ស៊ីបកែទម្រង់ក្រុមប្រឹក្សាកំពូលបណ្ដាកំលាំងប្រដាប់អាវុធ

អេហ្ស៊ីបកែទម្រង់ក្រុមប្រឹក្សាកំពូលបណ្ដាកំលាំងប្រដាប់អាវុធ - ảnh 1
ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប លោក Adly Mansour ​(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ ប្រធានាធិបតីបណ្តោះអាសន្នអេហ្ស៊ីប លោក
Adly Mansour ទើបនឹងចេញក្រិត្យអំពីកំណែទម្រង់ក្រុមប្រឹក្សាកំពូលបណ្ដា
កំលាំងប្រដាប់អាវុធ (SCAF) សំដៅប្រគល់ឲ្យកងទ័ពមានសិទ្ធិឯករាជ្យជាង
ជាមួយរដ្ឋអំណាចស៊ីវិល។ តាមក្រិត្យនេះ SCAF នឹងដឹកនាំដោយរដ្ឋមន្ត្រី
ក្រសួងការពារប្រទេសជំនួសប្រធានាធិបតីដូចមុននោះ។ នេះគឺជាលើកដំបូង
ក្នុងប្រវត្តិសាស្ត្ររបស់អេហ្ស៊ីបតាមរដ្ឋធម្មនុញ្ញប្រធានាធិបតីនិងជាមេបញ្ជា
ការបណ្ដាកំលាំងអាវុធមិនជាប់ឋានៈជាប្រមុខនៃក្រុមប្រឹក្សានេះទេ។ នាថ្ងៃដ៏
ដែល ប្រធានាធិបតី Adly Mansour ក៏បានចេញផ្សាយក្រិត្យអំពីការបង្កើតក្រុម
ប្រឹក្សាការពារជាតិមជ្ឈឹមទទួលបន្ទុករាល់បញ្ហាទាក់ទិកដល់ថវិការការពារជាតិ
និងបណ្ដាកិច្ចព្រម ព្រៀងសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ