អេហ្សីបចលនាបងប្អូនឥស្លាមនិងកងទ័ពអាចព្រមព្រៀងអំពីដំណែងប្រធានាធិបតី
VOV-អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅក្រុងកែបាន ដកស្រង់បណ្ដាប្រភពព័ត៌មានជិតស្និទ្ធជាមួយក្រុមប្រឹក្សាយោធាកាន់អំណាច
និងអង្គការបងប្អូនឥស្លាមនៅអេហ្វីបនាថ្ងៃទី២៣មិថុនាបានបញ្ជាក់ថាភាគីទាំង
ពីរកំពុងដំណើរការចរចារជាន់ខ្ពស់សំដៅឈានទៅកិច្ចព្រមព្រៀងនយោបាយ
មួយ អាចរួមមានការប្រកាសបេក្ខជន Mohamed Morsi របស់អង្គការបងប្អូន
ឥស្លាមក្លាយទៅជាប្រធានាធិបតីអេហ្សីប។ តាមមេដឹកនាំជាន់ខ្ពស់របស់អង្គការ
បងប្អូនឥស្លាមថាប្រសិនបើអង្គការនេះព្រមព្រៀងបានជាមួយក្រុមប្រឹក្សាយោធា
នោះ លោក Morsi នឹងបានប្រកាសស្របច្បាប់ជាប្រធានាធិបតីក្នុងរយៈពេល១
ដល់២ថ្ងៃទៀត។ ក៏ប៉ុន្តែប្រសិនបើភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀងនោះ
មានលទ្ធភាពជាច្រើនបេក្ខជន Ahmed Shafiq នឹងបានប្រកាសជាអ្នកឈ្នះឆ្នោត។
នាថ្ងៃដ៏ដែលអគ្គលេខាធិការគណៈកម្មាធិការកំពូលបោះឆ្នោតប្រធានាធិបតីអេហ្សីប
Hatem Bagato បានឲ្យដឹងថា គណៈកម្មាធិការនេះនឹងប្រកាសលទ្ធផលចុងក្រោយនៃការបោះឆ្នោតប្រធានាធិបតីនារសៀលថ្ងៃទី២៤មិថុនា៕