អេហ្ស៊ីបជំរុញការដោះស្រាយវិបត្តិនៅមជ្ឈឹមបូព៌ា

អេហ្ស៊ីបជំរុញការដោះស្រាយវិបត្តិនៅមជ្ឈឹមបូព៌ា - ảnh 1
កម្លាំង Hamas យាមនៅច្រកព្រំដែន Erez នៅតំបន់ Gaza កាលពីថ្ងៃទី២៦ មិនា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៨ មិនា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh
Shoukry បានមានជំនួបសន្ទនាដោយឡែកពីគ្នាជាមួយមន្ត្រីអ.ស.បនិងអាមេរិកដើម្បី
ផ្លាស់ប្ដូរមតិអំពីវិបត្តិនៅតំបន់មជ្ឈឹមបូព៌ា ជាពិសេសគឺជំលោះរវាងប៉ាឡេស្ទីននិង
អ៊ីស្រាអែលក៏ដូចជាស្ថានភាពនៅស៊ីរីផងដែរ។នៅក្នុងជំនួបជាមួយលោក Jason
Greenblatt បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួល បន្ទុកបញ្ហាអន្តរ
ជាតិនោះ ភាគីទាំងពីរបានពិភាក្សាអំពីបម្រែបម្រួលនាពេលថ្មីៗ នេះទាក់ទិនដល់
ប៉ាឡេស្ទីន ជាពិសេសគឺលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី
ប៉ាឡេស្ទីនលោក Mahmoud Abbas នៅទីក្រុងគែរនាពេលថ្មីៗ នេះ។រដ្ឋមន្ត្រីការបរ
ទេសអេហ្ស៊ីបបានសង្កត់ធ្ងន់ថា សំណើររបស់ក្រុងគែរអំពី បញ្ហាប៉ាឡេស្ទីននឹង
សមស្របជាមួយនឹងការខំប្រឹងប្រែងសន្តិភាពរវាងប៉ាឡេស្ទីននិងប្រទេសអារ៉ាប់
នានា ព្រមទាំងពឹងផ្អែកទៅលើការផ្ដើមគំនិតសន្តិភាពអារ៉ាប់ផងដែរ។
នៅជំនួបជាមួយបេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក
Staffan De Mistura នោះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបបានសង្កត់ធ្ងន់ទៅលើគោល
ជំហរ របស់អេហ្ស៊ីបចំពោះវិបត្តិនៅស៊ីរី តាមនោះជំរុញការរក្សាឯកភាព បូរណភាព
ដែនដីស៊ីរី ហើយអំពាវនាវឲ្យបញ្ចប់ការឈឺចាប់របស់ប្រជាជនស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ