អេហ្ស៊ីបដាក់ពង្រាយទ័ពចំនួន១៨៥ពាន់នាក់សំដៅធានាសន្តិសុខសំរាប់ការបោះឆ្នោតរដ្ឋសភា

អេហ្ស៊ីបដាក់ពង្រាយទ័ពចំនួន១៨៥ពាន់នាក់សំដៅធានាសន្តិសុខសំរាប់ការបោះឆ្នោតរដ្ឋសភា - ảnh 1
ប៉ូលីសអេហ្ស៊ីប (រូបថត៖AP)

(VOVworld) - នាថ្ងៃទី១៥ តុលា សមាជិកជាង១៨៥ពាន់នាក់នៃកម្លាំងប្រដាប់អាវុធ
អេហ្ស៊ីបនានាត្រូវបានដាក់ពង្រាយរួមជាមួយប៉ូលីសដើម្បីធានាសន្តិសុខសំរាប់ការ
បោះឆ្នោតរដ្ឋសភានាពេលខាងមុខ។កងទ័ពអេហ្ស៊ីបនឹងការពារសន្តិ សុខសំរាប់ទី
កន្លែងបោះឆ្នោតជិត១៩ពាន់កន្លែងក្នុងវង់ដំបូងនៃការបោះឆ្នោតរដ្ឋសភាដែលនឹង
ប្រព្រឹត្តទៅនាថ្ងៃទី១៨និងថ្ងៃទី១៩ តុលា។តាមការបញ្ជាណែនាំរបស់ ប្រធានាធិបតី
លោក Abdel Fattah El-Sisi កម្លាំងប្រដាប់អាវុធអេហ្ស៊ីបបានសំរេច ការងារត្រៀម
រៀបចំនិងអនុវត្តវិធានការជំនាញចាំបាច់ដើម្បីធានាសុវត្ថិភាពសំរាប់អ្នកបោះឆ្នោត
រាប់លាននាក់ចូលរួមការបោះឆ្នោតលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ