អេហ្ស៊ីបនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន


អេហ្ស៊ីបនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1
អេហ្ស៊ីបនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន (Image: VNA)

(VOVworld) – នាថ្ងៃទី​ ៨ ឧសភា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh
Shoukry បានជួបចរចារជាមួយរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងរដ្ឋសភាបារាំង
លោក Jean Marie Le Guen ដើម្បីពិភាក្សាអំពីវិធានការបង្កើនទំនាក់ទំនងទ្វេ
 ភាគីលើគ្រប់វិស័យនិងបញ្ហាក្នុងតំបន់មួយចំនួន។ ភាគីទាំងពីរបានឯកភាព
ជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចយោធានិងអន្តរសភា។ រដ្ឋមន្ត្រីការ
បរទេសអេហ្ស៊ីប លោក  Sameh Shoukry បានឲ្យដឹងថា៖ នាពេលខាងមុខ
ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរួមសំដៅសហការល្អថែមទៀតក្នុងការប្រយុទ្ធ
ប្រឆាំងនឹងលិទ្ធិភេរវកម្ម ក៏ដូចជា សកម្មភាពអន្តោប្រវេសន៍ខុសច្បាប់
ផងដែរ។ អេស្ស៊ីបគ្រោងនឹងទិញផ្កាយរណបយោធារបស់បារាំងដែលមានតំលៃ
៦០០ លានអឺរ៉ូ។​ រីឯខ្លួនវិញ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងរដ្ឋសភាបារាំង
លោក Jean Marie Le Guen បានសម្តែងគោលបំណងបង្កើនថែមទៀត
សកម្មភាពផ្លាស់ប្តូរ អ្នកជំនាញការរវាងសភានៃប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ