អេហ្ស៊ីបនិងបារាំងពិភាគ្សាអំពីដំណោះស្រាយសំរាប់វិបត្តិនៅតំបន់ MENA

អេហ្ស៊ីបនិងបារាំងពិភាគ្សាអំពីដំណោះស្រាយសំរាប់វិបត្តិនៅតំបន់ MENA - ảnh 1
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-sisi (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-sisi បានជួបពិភាគ្សាជា
មួយរដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Marc Ayrault នាថ្ងៃទី៩ មិនា នៅអេហ្ស៊ីប
អំពីវិធានការដោះស្រាយវិបត្តិនៅតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិក ខាងជើង (MENA)
នាបច្ចុប្បន្ន។នៅទីនេះ លោក Ayrault បាននិយាយអំពីការ ផ្ដើមគំនិតសន្តិភាពរបស់
បារាំងចំពោះជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន តាមនោះរៀបចំសន្និសីទអន្តរ
ជាតិមួយដើម្បីតភ្ជាប់ឡើងវិញនូវការចរចារសន្តិ ភាពដែលកំពុងជាប់គាំងបើទោះ
បីជាត្រូវបានចាប់ផ្ដើមមុននេះ៣០ឆ្នាំក្ដី។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បាន
ពិភាគ្សាអំពីបម្រែបម្រួលថ្មីបំផុតនៃវិបត្តិ នៅស៊ីរី។ប្រធានាធិបតីលោក El-sisi បាន
អំពាវនាវឲ្យដំណោះស្រាយនយោបាយ នៅប្រទេសមជ្ឈឹមបូព៌ាដែលកំពុងទទួល
រងការបំផ្លាញដោយសង្គ្រាមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ