អេហ្ស៊ីបបញ្ជាក់ពីសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅតាមបណ្តោយព្រែកជីក ស៊ុយអេ (Suez)

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃដដែលនោះ SCA បានឲ្យដឹងថា    ស្ថាប័ននេះបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើនាវាចរណ៍។
អេហ្ស៊ីបបញ្ជាក់ពីសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅតាមបណ្តោយព្រែកជីក ស៊ុយអេ (Suez) - ảnh 1នាវាដឹកទំនិញមួយគ្រឿងឆ្លងកាត់ព្រែកជីកស៊ុយអេ ប្រទេសអេហ្ស៊ីបនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN)

ស្ថាប័នគ្រប់គ្រងព្រែកជីកស៊ុយអេ (Suez) កាលពីថ្ងៃទី ៥ ខែមេសា បានអះអាងថាការធ្វើនាវាចរាចរណ៍តាមបណ្តោយព្រែកជីកនេះ «ពិតជាមានសុវត្ថិភាពយ៉ាងដាច់ខាត» ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបនិងអង្គភាពនៃព្រែកជីកស៊ុយអេធានាសន្តិសុខយ៉ាងពេញលេញ។

 នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃដដែលនោះ SCA បានឲ្យដឹងថា    ស្ថាប័ននេះបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីធានានូវសុវត្ថិភាពខ្ពស់បំផុតក្នុងការធ្វើនាវាចរណ៍។ ទាក់ទងនឹងនាវាដឹកកុងតឺន័រ Ever Given បានជាប់គាំង នៅព្រែកជីកស៊ុយអេ SCA បានដោះស្រាយឧប្បត្តិហេតុនេះតាមសមត្ថភាពរបស់ខ្លួនផ្ទាល់ ដោយបានកៀរគរនាវាបូមខ្សាច់និងនាវាអូស រួមទាំងកម្មករជិត ៦០០ នាក់ទៀត ដើម្បីចូលរួមក្នុងការងារជួយសង្គ្រោះ។ នាបច្ចុប្បន្ននេះ ចរាចរណ៍នៅតាមបណ្តោយព្រែកជីកស៊ុយអេបានវិលត្រលប់មកប្រក្រតីភាពវិញ ។ គួរបញ្ជាក់ថាស្ថាប័ននេះ ក៏កំពុងតែធ្វើប្រសើរឡើងនូវសមត្ថភាពជួយសង្គ្រោះនាវាចរណ៍ និងត្រៀមខ្លួនជាស្រេចបញ្ជូននាវាដែលមានសមត្ថភាពអូសខ្លាំងជាច្រើនទៀតដើម្បីបំពេញតាមនិន្នាការនៃការផលិតនាវាយក្សនៅលើសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ