|
(រូបថត៖Reuters) |
(VOVworld) - សមាគមក្រុមហ៊ុនទេសចរណ៍អេហ្ស៊ីប (ETAA) ទើបនឹងប៉ះប៉ូវប្រាក់
ចំនួន១៤ម៉ឺនដុល្លាអាមេរិកក្នុងមួយនាក់ជូនគ្រួសារនៃភ្ញៀវទេសចរចំនួន៣ក្នុងចំ
ណោមភ្ញៀវទេសចរម៉ិចស៊ិកទាំង៨នាក់ដែលបានស្លាប់ដោយសារកងកម្លាំងសន្តិ
សុខអេហ្ស៊ីបបាញ់ច្រឡំកាលពីខែកញ្ញាឆ្នាំមុន។នាថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៥ រថយន្ត
ដឹកជញ្ជូនភ្ញៀវទេសចរម៉ិចស៊ិកចំនួន៤គ្រឿងរងការបាញ់ច្រឡំដោយកងកម្លាំងសន្តិ
សុខអេហ្ស៊ីបក្នុងយុទ្ធនាការតាមចាប់ពួកភេរវករនៅ Wahat នៅតំបន់ វាលខ្សាច់ភាគ
ខាងលិច។រឿងក្ដីនេះបានធ្វើឲ្យទំនាក់ទំនងរវាងអេហ្ស៊ីបនិង ម៉ិចស៊ិកបានអាក្រក់
ទៅ។ប្រធានាធិបតីម៉ិចស៊ិកលោក Enrique Pena Nieto បាន ថ្កោលទោសការវាយ
ប្រហារពោលខាងលើហើយសំណូមពរឲ្យរដ្ឋាភិបាល អេហ្ស៊ីបធ្វើការស៊ើបអង្កេត
បន្ទាន់៕